អ.ស.បមកស៊ើបអង្កេតអាវុធជាតិគីមីនៅស៊ីរី

អ.ស.បមកស៊ើបអង្កេតអាវុធជាតិគីមីនៅស៊ីរី - ảnh 1
រូបថតៈ acus.org


(VOVworld)-ក្រសួងការបរទេសស៊ីរីនាថ្ងៃទី២៥សីហាឲ្យដឹងថាស៊ីរីទទួលបានកិច្ច
ព្រមព្រៀងជាមួយអ.ស.ប អំពីការអនុញ្ញត្តិឲ្យក្រុមអធិការកិច្ចទទួល​បន្ទុកអាវុធជាតិ
គីមីរបស់ខ្លួនទៅកាន់តំបន់ជនបទ Al Ghouta ស្ថិតនៅភាគ​ខាងកើតរបស់ទីក្រុង
Damacus ដើម្បីស៊ើបអង្កេតអំពីការវាយប្រហាដែល ត្រូវបានចាត់ទុកថាប្រើប្រាស់
អាវុធជាតិគីមីនាសប្តាហ៌មុន។ មុននោះ កម្លាំងប្រឆំាងរបស់ស៊ីរីបានចោទប្រកាន់
កងទ័ព រដ្ឋាភិបាលប្រើប្រាស់ជាតិគីមីពុល Sarin ក្នុងការវាយប្រហានៅតំបន់ជាយ
ក្រុងខាងកើតនិងខាងនិរតីរបស់ទីក្រុង Damascus នាថ្ងៃទី ២១សីហា បណ្តាលឲ្យ
មនុស្សចំនួន១ពាន់៣រយនាក់ត្រូវស្លាប់។ រដ្ឋាភិបាលរបស់ ប្រធានាធិបតី Bashar
Al Assad បានបដិសេធចំពោះការចោទប្រកាន់ពោលខាងលើ។ បច្ចុប្បន្នមិនទាន់
ដឹងច្បាស់ភាគីមួយណាប្រើប្រាស់អាវុធជាតិគីមីក្នុង ការវាយប្រហានេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ