អ.ស.បរំលឹកខួបលើកទី១៥នៃទិវាបង្កើតសន្ធិសញ្ញាសកលលោក
|
អ.ស.បរំលឹកខួបលើកទី១៥នៃទិវាបង្កើតសន្ធិសញ្ញាសកលលោក (VNP) |
Vovworld-ចាប់ពីថ្ងៃទី២៣ដល់២៥មិថុនា អ.ស.បបានរៀបចំព្រឹត្តិការណ៍រំលឹក
ខួបលើកទី១៥នៃទិវាបង្កើតសន្ធិសញ្ញាសកលលោកអ.ស.ប (The UN Global
Compact) ការផ្ដួចផ្ដើមគំនិងជំរុញការអភិវឌ្ឍន៍ដ៏និរន្តរភាពរបស់អង្គភាពអាជីវកម្ម
ធំបំផុតលើពិភពលោក។ ព្រឹត្តិការណ៍បានទាក់ទាញការចូលរួមរបស់អ្នកជំនាញការ
ជាង១ពាន់នាក់មកពីកន្លែងជាច្រើនលើពិភពលោក។ នៅព្រឹត្តិការណ៍មានឈ្មោះ
សន្ធិសញ្ញាសកលោក+១៥ អង្គភាពអាជីវកម្ម-កំលាំងសកម្មមួយ បណ្ដាអ្នកដែល
ចូលរួមបានវាយតំលៃការជះឥទ្ធិពលនៃការអភិវឌ្ឍន៍និរន្តរភាពរបស់អង្គភាព
អាជីវកម្មក្នុងអំឡុង១៥ឆ្នាំកន្លងមក តួនាទីរបស់សន្ធិសញ្ញាសកលលោកអ.ស.ប
ក្នុងការជំរុញការអភិវឌ្ឍន៍ដ៏និរន្តរភាពរបស់អង្គភាពអាជីវកម្ម។
សន្ធិសញ្ញាសកលលោកអ.ស.បជាការផ្ដួចផ្ដើមគំនិតដោយអតីតអគ្គលេខាធិការ
អ.ស.បលោក Kofi Annan នាំចេញនាឆ្នាំ១៩៩៩ដោយមានគោលដៅលើកទឹកចិត្ត
អង្គភាពអាជីវកម្មលើពិភពលោកអនុម័តលើគោលនយោបាយដ៏និរន្តរភាពនិងមាន
ការទទួលខុសត្រូវសង្គមនិងរាយការណ៍អំពីដំណើរការអនុវត្តគោលនយោបាយនេះ៕