“កំណាត់ផ្លូវ ៣៥ ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-អ.ស.ប.”

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ដែលវៀតណាមចូលរួម អ.ស.ប. ជាផ្លូវការ
(ថ្ងៃទី ២០ កញ្ញា ឆ្នាំ ១៩៧៧-ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១២) រដ្ឋមន្ត្រីការបរទេសវៀតណាម
Pham Binh Minh មានអត្ថបទសរសេដោយ មានចំណងជើងថា៖ “កំណាត់ផ្លូវ ៣៥ ឆ្នាំនៃ
ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-អ.ស.ប.”។

អត្ថបទសរសេបានអះអាងថា៖ ព្រឹត្តិការណ៍វៀតណាមក្លាយទៅជាសមាជិកពេញ
សិទ្ធិទី ១៤៩ នៃអង្គការពហុភាគីធំបំផុតលើសកលលោកគឺបានបើកចេញសម័យ
កាលថ្មីសំរាប់ការទូតពហុភាគីវៀតណាមដោយការរួមវិភាគទានសំខាន់ក្នុងជោគ
ជ័យនៃកិច្ចការផ្លាស់ប្តូរថ្មីកសាងនិងការពារមាតុប្រទេសរួមចំណែកលើកកំពស់ឋានៈ វៀតណាមលើវេទិការអន្តរជាតិ។

អត្ថបទសរសេលើកច្បាស់ថា៖ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាង
វៀតណាមនិង អ.ស.ប. បានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យអំពី
វប្បធម៍ អប់រំសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ដល់សន្តិសុខ នយោបាយ។ 

“កំណាត់ផ្លូវ ៣៥ ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-អ.ស.ប.” - ảnh 1
Image: Internet


វៀតណាមសកម្មម្ចាស់ការចូលរួមរាល់សកម្មភាពនៅ អ.ស.ប. បានរួមចំណែកក្នុង
ការតស៊ូការពារផលប្រយោជន៍របស់ប្រទេសជាតិ ពិសេសគឺលើវិស័យ សន្តិសុខ
អធិបតេយ្យភាព បូរណភាពដែនដី ។ ទន្ទឹមនឹងនោះ វៀតណាមសកម្ម សហការ
ជាមួយប្រទេសជាមិត្តនានា បំផុស ការតស៊ូដើម្បីសន្តិភាព ឯករាជ្យប្រជាជតិនិង
អភិវឌ្ឍន៍ គោរពច្បាប់អន្តរជាតិនិងធម្មនុញ អ.ស.ប.។ វៀតណាមត្រូវបានជ្រើស
តាំងធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អាណត្តិ ២០០៨
២០០៩ និងសម្រេចភារកិច្ចនេះប្រកបដោយជោគជ័យ។ 

ដោយឈរលើស្មារតីម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិ ក្នុងរយៈពេលខាង
មុខ វៀតណាមនឹងបន្តបង្កើនសកម្មភាពការទូតពហុភាគីនិងសហប្រតិបត្តិការ
ជាមួយ អ.ស.ប. ដើម្បីជំរុញយ៉ាងខ្លាំងឧស្សារហូបនីយកម្ម ទំនើបបនីយកម្មការពារ
រឹងមាំឯករាជ្យ អធិបតេយ្យភាពនិង បូរណភាពដែនដី លើកកំពស់ឋានៈនៃប្រទេស
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ