អាស៊ីប៉ារ៉ាហ្គេម ២០២៣៖ ទីក្រុង Hangzhou (ចិន) បានត្រៀមខ្លួនរួចរាល់
(VOVWORLD) - បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD ២០២៣) ដ៏គួរឱ្យចាប់អារម្មណ៍ ទីក្រុង Hangzhou (ប្រទេសចិន) ត្រូវបានរំពឹងថានឹងបន្តធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាជនពិការអាស៊ី លើកទី៤ (អាស៊ី ប៉ារ៉ាហ្គេម២០២៣)។
គណៈប្រតិភូកីឡាជនពិការវៀតណាមមកដល់ទីក្រុង Hangzhou ។ រូបថត៖ TTXVN |
ក្រោមពាក្យស្លោកថា Hearts Meet, Dreams Shine (ប្រែថាបេះដូងជួបជុំគ្នា, បំភ្លឺក្តីសុបិន) កម្មវិធីប្រកួតប្រជែងនៃអាស៊ីប៉ារ៉ាហ្គេម ២០២៣ រួមមាន ៥៦៦វិញ្ញាសាក្នុងប្រភេទកីឡាចំនួន២២ ដែលបានប្រព្រឹត្តិទៅនៅកន្លែងប្រកួតប្រជែងចំនួន១៩ ក្នុងទីក្រុង Hangzhou ។ ពិធីបើកអាស៊ីប៉ារ៉ាហ្គេម ២០២៣ បានប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ហើយពិធីបិទនៅថ្ងៃទី ២៨ ខែតុលា នៅកីឡដ្ឋាន Huanglong ក្នុងទីក្រុង Hangzhou។
គណៈប្រតិភូកីឡាជនពិការវៀតណាមបានចូលរួមអាស៊ីប៉ារ៉ាហ្គេម ២០២៣ ដោយមានអត្តពលិកចំនួន ៤៨ នាក់ចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៧ រួមមាន អត្តពលកម្ម ហែលទឹក លើកទម្ងន់ អុក វាយកូនឃ្លីលើតុ វាយសី និងតេក្វាន់ដូ។ គោលដៅរបស់កីឡាជនពិការវៀតណាមក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺខិតខំដណ្ដើមបានមេដាយមាសពី៣ទៅ៤គ្រឿង៕