អ.ស.បលើកត្រដែតតួនាទីរបស់លុបចោលគ្រោះមិនចេះអក្សរចំពោះការអភិវឌ្ឍន៍ដោយនិរន្តរភាព

អ.ស.បលើកត្រដែតតួនាទីរបស់លុបចោលគ្រោះមិនចេះអក្សរចំពោះការអភិវឌ្ឍន៍ដោយនិរន្តរភាព - ảnh 1
ប្រជាពលរដ្ឋរ៉ូម៉ានីអានសៀវភៅនៅរដ្ឋធានី Bucharest (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងឱកាសទិវាធ្វើអក្ខរកម្មអន្តរជាតិ ថ្ងៃទី៨ កញ្ញា អគ្គលេខាធិការ
អ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យរដ្ឋាភិបាលនិងដៃគូននា ប្រកៀកស្មា
ដើម្បីអនុវត្តន៍គោលដៅដែលបានដាក់ចេញក្នុងរបៀបវារៈស្ដីអំពីការអភិវឌ្ឍន៍
ដោយនិរន្តរភាពឆ្នាំ២០៣០ នោះគឺជួយឲ្យប្រជាជលទាំងអស់លើផែនដីចេះអាន
ចេះសរសេរ ព្រមទាំងកសាងសង្គមសន្តិភាពនិងសមភាព។នាបច្ចុច្បន្ន លើទូទាំង
ពិភពលោកមានមនុស្សពេញវ័យជាង៧៥០លាននាក់មិនចេះអក្សរ ។មានកុមារ
ចំនួន២៥០លាននាក់ មិនចេះអានចេះសរសេរ ខណៈដែលកុមារនិងមនុស្សពេញ
វ័យចំនួន១២៤លាន នាក់មិនបានទៅរៀនឡើយ។តាមអង្គការវប្បធម៌ វិទ្យា
សាស្ត្រនិងអប់រំអ.ស.ប (UNESCO) ថា ប្រធានបទនៃទិវាធ្វើអក្ខរកម្មឆ្នាំនេះគឺ
“អានអតីតកាល សរសេរ អនាគត” សំដៅរំលឹកខួបលើកទី៥០ទិវាដែលប្រទេស
និងអង្គការអន្តរជាតិនានា ចាប់ផ្ដើមខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី
បង្កើនអត្រាអ្នកចេះអានចេះ សរសេរលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ