អ.ស.បលើកសំណើស្ដីពីការប្រើប្រាស់ថវិកាចំនួន៤០លានដុល្លាអាមេរិកដើម្បីដោះស្រាយផលវិបាកដោយជំងឺរាករូសនៅហៃទី

(VOVWORLD) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាថ្ងៃទី២៣ ឧសភា បានដាក់សំណើពោលខាងលើជូនមហាសន្និបាត អ.ស.ប សំដៅរួមចំណែកជំនះពុះពារលើស្ថានការណ៍ខ្វះប្រាក់ចំនួន ៤រយលាន ដុល្លាអាមេរិកដើម្បីដោះស្រាយផលវិបាកដោយ អាសន្នរោគនៅហៃទី។

អ.ស.បលើកសំណើស្ដីពីការប្រើប្រាស់ថវិកាចំនួន៤០លានដុល្លាអាមេរិកដើម្បីដោះស្រាយផលវិបាកដោយជំងឺរាករូសនៅហៃទី - ảnh 1 អគ្គលេខាធិការអ.ស.បលោក Antonio Guterres

(រូបថត៖AP)

 (VOVworld) - អ.ស.បកំពុងលើកសំណើស្ដីពីការផ្ទេរទឹកប្រាក់ជាង៤០លាន ដុល្លាអាមេរិកពីថវិកាដែលមិនទាន់បានប្រើប្រាស់របស់ក្រុមបេសកកម្មអ.ស.បប្រចាំនៅហៃទី ទៅដល់មូលនិធិពិសេសមួយ សំដៅជួយឧបត្ថម្ភជនរងគ្រោះដោយ អាសន្នរោគរាករូសនៅប្រទេសការ៉ាបៀននេះ។អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាថ្ងៃទី២៣ ឧសភា បានដាក់សំណើពោលខាងលើជូនមហា សន្និបាត អ.ស.ប សំដៅរួមចំណែកជំនះពុះពារលើស្ថានការណ៍ខ្វះប្រាក់ចំនួន៤រយលាន ដុល្លាអាមេរិកដើម្បីដោះស្រាយផលវិបាកដោយ អាសន្នរោគនៅហៃទី។លោកអគ្គលេខាធិការ គ្រោងនឹងតែងតាំងបេសកជនពិសេសជាន់ខ្ពស់មួយរូបទៀត ដើម្បីរៀបចំយុទ្ធសាស្ត្ររៃអង្គាស សំដៅអំពាវនាវឲ្យមានការរួមវិភាគទានរបស់បណ្ដាប្រទេសក៏ដូចជាពីប្រភពផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ