អ.ស.បសង្កត់ធ្ងន់ទៅលើដំណោះស្រាយរដ្ឋ ២ក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ា
(VOVWORLD) - ដំណោះស្រាយរដ្ឋ ២នៅជាជម្រើសតែមួយគត់ដើម្បីស្ថាបនានិងរក្សាខឿនសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ AFP/TTXVN) |
នេះជាសេចក្ដីថ្លែងការណ៍ របស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres ធ្វើឡើង នាថ្ងៃទី២៩ វិច្ឆិកា ក្នុងឱកាសទិវាអន្តរជាតិសាមគ្គីភាពជាមួយប្រជាជន ប៉ាឡេស្ទីន។ តាមលោក Guterres ថា នេះជាពេលវេលាដើម្បីបញ្ចប់ជំលោះតាមរយៈការ បង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលមានឯករាជ្យ សន្តិភាពនិងសន្តិសុខទន្ទឹមនឹង រដ្ឋអ៊ីស្រាអែល៕