|
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ថ្លែងមតិនៅសន្និសីទអន្តរជាតិមួយអំពីបញ្ហាស៊ីរីនាថ្ងៃតី៤ កុម្ភៈ (រូបថត៖AFP) |
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី២២ កុម្ភៈ បាន
ចេញសេចក្ដីថ្លែងការណ៍ស្វាគមការដែលរដ្ឋមន្រ្តីការបរទេសអាមេរិកនិងសមភាគី
រុស្ស៊ីលោក Sergei Lavrov ទទួលបានកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នស្ដីអំពីបទ
ឈប់បាញ់មួយដែលគ្រោងនឹងចូលជាធរមាននៅស៊ីរីចាប់តាំងពីថ្ងៃទី២៦ កុម្ភៈ។
លោក Ban Ki-moon ជឿជាក់ថា ប្រសិនបើត្រូវបានគោរព កិច្ចព្រមព្រៀងឈប់បាញ់
នេះនឹងជំរុញការអនុវត្តន៍សេចក្ដីសំរេចចិត្តលេខ២២៥៤ក្នុងឆ្នាំ២០១៥របស់ក្រុម
ប្រឹក្សាសន្តិសុខ តាមនោះ អ.ស.បអាចដើរតួនាទីសកម្មជាងទៀតសំដៅជំរុញឲ្យ
ភាគីទាក់ទិននានានៅស៊ីរី ចូលរួមការចរចារអំពីបញ្ហាអន្តរកាលនយោបាយ ព្រាង
រដ្ឋធម្មនុញ្ញថ្មីនិងដំណើរការបោះឆ្នោត។លោក Ban Ki-moon បានសង្កត់ធ្ងន់ថា
កិច្ចព្រមព្រៀងរបស់រុស្ស៊ីនិងអាមេរិក ដែលជាប្រទេសដឹកនាំក្រុមអន្តរជាតិគាំទ្រ
ស៊ីរី (ISSG) បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ ISSG ក្នុងការជះឥទ្ធិពលទៅលើ
ភាគីចូលរួមការប្រយុទ្ធទាំងអស់ដើម្បីកាត់បន្ថយស្ថានការណ៍អំពើហឹង្សាភ្លាម
មួយរំពេចដែលជាជំហានដំបូងឆ្ពោះទៅបទឈប់បាញ់ដ៏យូរអង្វែងជាង៕