អាស៊ី-ប៉ាស៊ីហ្វីកដើរតួនាទីសំខាន់ចំពោះសន្តិសុខ ភាពសម្បូររុងរឿងរបស់អាមេរិក
|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (internet) |
(VOV)_នាថ្ងៃទី១៣ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា៖ អាស៊ី-ប៉ាស៊ីហ្វីកដើរតួនាទីសំខាន់ចំពោះសន្តិសុខ ភាពសម្បូររុងរឿងរបស់អាមេរិក។ ការអះអាងនេះត្រូវបានលោក John Kerry នាំចេញក្នុងបទថ្លែងមតិ១នៅមជ្ឈមណ្ឌលស្រាវជ្រាវកើត-លិច នៅ Honolulu បន្ទាប់ពីដំណើរទស្សនកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វីក ក្នុងរយៈពេល៨ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា អូស្ត្រាលី អាហ្វហ្គានីស្ថាន និងប្រជុំកោះ Solomon ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស John Kerry ក៏បានអោយដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barak Obama បានស្នើ បង្កើនការខំព្រឹងប្រែងកសាងទំនាក់ទំនងឡើង២ដងជាមួយបណ្ដាប្រទេសនៅ
អាស៊ី-ប៉ាស៊ីហ្វីក ពិសេសគឺប្រមូលផ្តុំធានាកំណើនសេដ្ឋកិច្ចចីរភាព ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងជំរុញប្រជាធិបតេយ្យ។
ស្ដីពីការកសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី -ប៉ាស៊ី
ហ្វីក លោក John Kerry ក៏បានអះអាងដែរថា៖ទំនាក់ទំនងរវាងអាមេរិកនិងចិន ដើរតួនាទូដ៏សែនសំខាន់ក្នុងការរក្សារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែរ៕