|
ទីប្រជុំជន Gilo នៅ Jerusalem ដែលត្រូវបានកសាងឡើងដោយអ៊ីស្រាអ៊ែល (រូបថត៖AFP/TTXVN) |
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៣ ធ្នូ បានអនុម័តលើសេចក្ដី
សំរេចចិត្តដោយសំណូមពរឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការកសាងទីប្រជុំជននៅតំបន់
ដែនដីដែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន ក្រោយពីអាមេរិកបោះឆ្នោតស។
សេចក្ដីសំរេចដ៏កម្រ របស់អាមេរិកបានអនុញ្ញាតឲ្យសេចក្ដីសំរេចចិត្តនេះ ត្រូវបាន
អនុម័តដោយទទួលបានសម្លេងគាំទ្រចំនួន១៤។នេះជាសេចក្ដីសំរេចចិត្តដំបូងស្ដី
អំពីអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័ត ក្នុងអំឡុង
៨ឆ្នាំកន្លងទៅ។នាថ្ងៃដដែល អ៊ីស្រាអ៊ែលបានឡើងសម្លេងរិះគន់ ប្រធានាធិបតី
អាមេរិកលោក Barack Obama ទាក់ទិនដល់ការដែលក្រុមប្រឹក្សា សន្តិសុខអនុម័ត
លើសេចក្ដីសំរេចចិត្តពោលខាងលើ៕