អ.ស.បអំពាវនាវប្រទេសនានាជម្រុញដំណើរការចរចារអំពីបំរែបំរួលអាកាសធាតុ
(VOVworld)- នាថ្ងៃទី២៩មិថុនា អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសនានា ជម្រុញ ដំណើរការចរចារស្តីអំពីបំរែ
បំរួលអាកាសធាតុ ដើម្បីអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អំពី អាកាសធាតុសកលលោកនាចុងឆ្នាំ២០១៥នេះ។ ថ្លែងមតិក្នុងសន្និសីទកំពូល
របស់អ.ស.ប ស្តីពីបំរែបំរួលអាកាសធាតុ លោក Ban Ki-moon បានអះអាងថា នឹង
ជួយឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់ប្រទេសនានាកាត់បន្ថយបរិមាណបំភាយឧស្ម័នបំពុល ឥទ្ធិពលផ្ទះកញ្ចក់ និងបន្សាំនឹងបំរែបំរួលអាកាសធាតុ។ រួមជាមួយគ្នា នោះ លោកក៏បានអំពាវនាវឲ្យប្រទេសនានាដាក់ចេញផែនការកម្រិតជាតិ កាត់ បន្ថយឧស្ម័ន្ធ កខ្វក់កាន់តែឆាប់ពេលណាកាន់តែល្អពេលនោះ។ លោកក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសត្រូវដាក់ចេញគោលដៅរបស់ខ្លួន រួមចំណែកកំណត់កម្រិតសីតុណ្ហភាព
មិនហួស២អង្សា ចាប់ពីឆ្នាំ២០២០៕