អ.ស.បអំពាវនាវភាគីនានាដែលចូលរួមសន្និសីទGeneva២ការពារកុមារនៅស៊ីរី
|
កុមារនៅស៊ីរី(រូបថត៖ fnotw.org) |
(VOVworld)-អ្នកនាំពាក្យខុទ្ទកាល័យអ.ស.បនាថ្ងៃទី២២មករាបានឲ្យដឹងថា ថ្នាក់
ដឹកនាំស្ថាប័នមនុស្សធម៌អ.ស.បនិងដៃគូមនុស្សធម៌ជួរមុខពិភពលោក បានរួមគ្នា
ចុះហត្ថលេខាលើលិខិតបើកចំហរ១ដោយអំពាវនាវឲ្យភាគីនានាចូលរួម សន្និសីទ
សន្តិភាពអន្តរជាតិស្តីអំពីប្រទេសស៊ីរី(Geneva ២)នៅស្វិសមានសកម្មភាពបន្ទាន់
ដើម្បីការពារកុមារនៅស៊ីរីយ៉ាងឆាប់ៗ។
សាររួមដែលបញ្ចូនទៅកាន់ថ្នាក់ដឹកនាំចូលរួមសន្និសីទ Geneva ២ ជា ព្រឹត្តការណ៍ដែលគូសសញ្ញាថា នេះជាលើកដំបូងបណ្តាស្ថាប័នមនុស្សធម៌ចម្បង
ពិភពលោក រួមគ្នាអំពាវនាវភាគីទាក់ទិននានាក្នុងកិច្ចចរចារសន្តិភាពនៅស៊ីរី គប្បី
មាន វិធានការជួយឧបត្ថម្ភមនុស្សធម៌បន្ទាន់ដល់កុមារនៅស៊ីរីឲ្យរួមផុតពីគោលដៅ វាយប្រហារដោយអំពើហឹង្សា៕