អ.ស.បអំពាវនាវអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនអត់ធ្មត់

អ.ស.បអំពាវនាវអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនអត់ធ្មត់ - ảnh 1
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប
(រូបថតៈvirakesari.lk)


(VOVworld)-ចំពោះបំរែបំរួលថ្មីដ៏តានតឹងបន្តការគំរាមកំហែងដល់ដំណើការសន្តិ
ភាពមជ្ឈឹមបូព៌ា អ.ស.បនិងអ្នកសម្រមសម្រួលអន្តរជាតិបានអំពាវនាវទាំង អ៊ីស្រា
អែលនិងប៉ាឡេស្ទីនអត់ធ្មត់។ ក្នុងសន្និសីទកាសែត១នាថ្ងៃទី៤មេសា លោក Farhan
Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប បានសម្តែងក្តី សង្ឃឹមថា អ៊ីស្រា
អែលនិងប៉ាឡេស្ទីននឹងស្វែងរកដំណោះស្រាយ ដើម្បីសម្រេច កិច្ចចរចារក្នុង
ក្របខ័ណ្ឌ៩ខែដូចគំរោងដែលបានគ្រោងទុក។អ.ស.បបានអំពាវនាវភាគីទាំងពីរអត់
ធ្មត់ ធ្វើសកម្មភាពដោយមានការទទួលខុស ត្រូវហើយឆ្ពោះទៅការជម្រុញកិច្ចចរចារ
សន្តិភាព។

        ទន្ទឹមនឹងនោះ ចំពោះការខំប្រឹងប្រែងរបស់អ.ស.បនិងក្រុមប្រទេសចំនួន៤ (រួម
មានអ.ស.ប សហភាពអឺរ៉ុប(EU) អាមេរិក រុស្ស៊ី) ចំពោះបញ្ហាមជ្ឈឹមបូព៌ា លោក Haq
បានលើកច្បាស់ថា គោលដៅនៃកិច្ចចរចារគឺត្រូវសម្រេចបានកិច្ច​ព្រម ព្រៀងសន្តិ
ភាពពេញលេញអំពីរាល់បញ្ហាទាក់ទិនដល់បទបញ្ញត្តិចុងក្រោយរបស់ ភាគីនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ