អ.ស.បអំពាវនាវឲ្យទប់ស្កាត់គ្រោះទុរិ្ភក្សនៅយេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង និងនីហ្សេរីយ៉ា

(VOVWORLD) - នាថ្ងៃទី៩ សីហា ក្រុមប្រឹក្សាអ.ស.បព្រមានថា មនុស្សជាង២០ លាននាក់នៅយេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូងនិងនីហ្សេរីយ៉ា កំពុងរងគ្រោះ ទុរិ្ភក្ស ព្រមទាំងអំពាវនាវឲ្យភាគីនានាដែលកំពុងប្រយុទ្ធគ្នានៅប្រទេសទាំងនេះ បើកផ្លូវសំរាប់ការផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌អន្តរជាតិចំពោះប្រជាជនផងដែរ។ 

(VOVworld) - នាថ្ងៃទី៩ សីហា ក្រុមប្រឹក្សាអ.ស.បព្រមានថា មនុស្សជាង២០ លាននាក់នៅ យេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូងនិងនីហ្សេរីយ៉ា កំពុងរងគ្រោះ ទុរិ្ភក្ស ព្រមទាំងអំពាវនាវឲ្យភាគីនានាដែលកំពុងប្រយុទ្ធគ្នានៅប្រទេសទាំងនេះ បើកផ្លូវសំរាប់ការផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌អន្តរជាតិចំពោះប្រជាជនផងដែរ។

        កាលពីខែកុម្ភៈកន្លងទៅ អ.ស.បបានអំពាវនាវឲ្យរៃអង្គាសប្រាក់ចំនួន៥ពាន់ លានដុល្លាអាមេរិកដើម្បីជួយសង្គ្រោះបន្ទាន់ ប្រជាជននៅប្រទេសទាំង៤ពោល ខាងលើឲ្យ រួចផុតពីគ្រោះទុរិ្ភក្សដែល អ.ស.បហៅថាជាគ្រោះមហន្តរាយមនុស្សធម៌ ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ៧០ឆ្នាំរបស់អង្គការនេះ។ ប៉ុន្តែ រហូតដល់ពេលនេះ អង្គការពហុភាគីធំបំផុតលើពិភពលោកនេះត្រឹមតែទទួលបាន៥១%នៃបរិមាណប្រាក់ពោលខាងលើប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ