អ.ស.បអំពាវនាវឲ្យភាគីនានាអត់ធ្មត់បន្ទាប់ពីការវាយ លើស៊ីរី របស់ អ៊ីស្រាអែល។

Vovworld-អគ្គលេខាអង្គការសហប្រជាជាតិលោក Ban Ki Moon ​នាថ្ងៃ
ទី៥ឧសភាបានអំពាវនាវឲ្យភាគីនានាអត់ធ្មត់បន្ទាប់ពីការ​វាយប្រហារ​
តាមផ្លូវ​អាកាស​​លើ​ស៊ីរី របស់ អ៊ីស្រាអែល។ទន្ទឹមនឹងនោះលោកបាន
សំដែងការព្រួយបារម្មណ៍អំពីអំពើនេះរបស់អ៊ីស្រាអែល។ លោក
Ban Ki Moon ​អំពាវនាវឲ្យភាគីនានាអត់ធ្មត់ព្រមទាំងមានការទទួលខុស
ត្រូវរារាំងជំលោះនេះឡើងជណ្តើរ​ ។លោក Ban Ki Moon ​ក៍បានចរចារ
តាមទូរសព្ទជាមួយអគ្គលេខាធិការសម្ព័ន្ឋអារ៉ាប់លោកNabil El Araby ក្នុង
ថ្ងៃទី៥ឧសភាផងដែរ។ភាគីទាំង២បានចែករំលែកការព្រួយបារម្មណ៍ដ៍
ជ្រាលជ្រៅអំពីការ​វាយប្រហារ​តាមផ្លូវ​អាកាស​​ទៅលើ​ស៊ីរី របស់ អ៊ីស្រាអែល។
ក្នុងពេលនោះភាគី ស៊ីរីអះអាងថា៖នឹងវាយតបតវិញទៅលើការ​វាយប្រហារថ្មី
នេះរបស់ អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ