អ.ស.បអះអាងថា មិនទាន់មានវង់ចរចារថ្មីថែមទៀតអំពីស៊ីរី

អ.ស.បអះអាងថា មិនទាន់មានវង់ចរចារថ្មីថែមទៀតអំពីស៊ីរី - ảnh 1
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura ថ្លែងមតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៦ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៦ ឧសភា ថ្លែងមតិនៅសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិ
សុខ បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura
បានឲ្យដឹងថា លោកមិនមានផែនការរៀបចំវង់ចរចារថ្មីណាមួយអំពីស៊ីរីក្នុងអំឡុង២
ដល់៣សប្ដាហ៍ខាងមុខឡើយ។លោក Mistura ចាត់ទុកថា គប្បីមានការរីកចំរើនជា
ច្រើនថែមទៀតក្នុងការអនុវត្តន៍បទឈប់បាញ់និងសកម្មភាព មនុស្សធម៌មុននឹង
តភ្ជាប់ការចរចារឡើងវិញ។ នាថ្ងៃទី២៧ មេសា ជំនួបចរចារនៅទីក្រុងហ្សឺណែវ
ប្រទេសស្វីស ក្រោមអធិបតី ភាពរបស់អ.ស.បរវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង
នានាបានបញ្ចប់ប៉ុន្តែមិន ទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយ។
សាធារណៈមតិសង្ឃឹមថា នឹងមានបន្ថែមវង់ចរចារថ្មីមួយទៀតនាចុងខែឧសភា
ខាងមុខ ប៉ុន្តែស្ថានភាព ប្រយុទ្ធគ្នាកាន់តែកើនឡើងបានរារាំងការខំប្រឹងប្រែង
សំដៅនាំភាគីនានានៅស៊ីរី វិលត្រឡប់មកតុចរចារវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ