អូស្រ្តាលីនិងសហភាពអឺរ៉ុបខំប្រឹងប្រែងជំរុញ FTA ទ្វេភាគី
(VOVWORLD) - នាថ្ងៃទី ១៨ មិថុនា មជ្ឈដ្ឋានមន្ត្រីនៃអូស្ត្រាលីនិងសហភាពអឺរ៉ុប (EU) បានដំណើរការពិភាក្សាអំពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីមួយ។
អូស្រ្តាលីនិងសហភាពអឺរ៉ុបខំប្រឹងប្រែងជំរុញ FTA ទ្វេភាគី |
នាថ្ងៃទី ១៨ មិថុនា មជ្ឈដ្ឋានមន្ត្រីនៃអូស្ត្រាលីនិងសហភាពអឺរ៉ុប (EU) បានដំណើរការពិភាក្សាអំពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី មួយ។ សមាជិកគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom ដេលកំពុងបំពេញទស្សនកិច្ចនៅអូស្រ្តាលី បានជួបធ្វើការជាមួយ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Malcolm Turnbull រដ្ឋមន្ត្រីការបរទេស លោកស្រី Julie Bishop រួមជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអូស្ត្រាលីផងដែរ។ ក្នុងជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេស Julie Bishop លោកស្រី Malmstrom បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរគប្បីមានសញ្ញាវិជ្ជមានខាងជំនឿជាក់ទៅលើកិច្ចព្រមព្រៀងដែលនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Julie Bishop បានអះអាងថា៖ រាល់ការពិភាក្សាអំពីពាណិជ្ជកម្មសេរីគឺជាឱកាសដើម្បីដាក់ចេញ «បទដ្ឋានមាសមួយ» សំរាប់ការព្រមព្រៀងពាណិជ្ជ កម្ម។ ក្នុងពេលនោះ រដ្ឋមន្ត្រីពាណិជ្ជកកម្មអូស្រ្តាលី លោក Steve Ciobo បានលើកច្បាស់នូវសក្តានុភាពចំពោះទីផ្សារការងារធ្វើរបស់អូស្រ្តាលី។ តាមគំរោង វង់ចរចាដំបូងអំពី FTA រវាងអូស្ត្រាលី – EU នឹងប្រព្រឹត្តទៅនៅទីក្រុង Brussels (បែលហ្ស៊ីក) នាដើមខែកក្កដាខាងមុខ។ បញ្ហាពន្ធចំពោះមុខទំនិញកសិផលអាចនឹងជាខ្លឹមសារសំខាន់បំផុតនៅវង់ចរចានេះ៕