អូស្រ្តាលីបានអនុម័តលើកិច្ចព្រមព្រៀង CPTPP ជាផ្លូវការ
(VOVWORLD) - នាព្រឹកថ្ងៃទី៣១ខែតុលា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានជូនដំណឹងថាប្រទេសនេះទើបបានអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison |
ហេតុ ដូច្នេះ ហើយអូស្ត្រាលីបានក្លាយជាប្រទេសទី ៦ ដែលអនុម័តលើកិច្ចព្រមព្រៀង CPTPP។ មុននេះកិច្ចព្រមព្រៀង CPTPP ត្រូវបានអនុម័តនៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភាអូស្ត្រាលីបន្ទាប់ពីទទួលបានការគាំទ្ររបស់គណៈបក្សពលករអូស្ត្រាលីដោយមិនអើពើចំពោះការព្រួយបារម្ភអំពីការដែលប្រជាជនអូស្រ្តាលីអាចបំបាត់ការងារធ្វើនៅប្រទេសរបស់ខ្លួនក៏ដូចជាការព្រួយបារម្ភចំពោះការដែលរដ្ឋាភិបាលត្រូវ បានប្ដឹងដោយក្រុមហ៊ុនបរទេសផងដែរ។
គួរបញ្ជាក់ផងដែរថាមុននោះ ប្រទេសអូស្រ្តាលី ជប៉ុន ម៉ិកស៊ិក ញ៉ូវហ្សីឡែន សឹង្ហបូរីនិងពីរបីថ្ងៃកន្លងទៅប្រទេសកាណាដាបានអនុម័តលើកិច្ចព្រមព្រៀង CPTPP។ ដូច្នេះហើយ ដោយមានការអនុម័តពីប្រទេសចំនួនទាំង ៦ នោះ កិច្ចព្រមព្រៀង CPTPP នឹងចូលជាធរមាននៅថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៨ ។
កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធចំនួន ៩៨% លើផលិតផល របស់បណ្តា ប្រទេសជាសមាជិកទាំង១១ ហើយធ្វើឱ្យការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំង នេះកាន់តែងាយស្រួលច្រើនថែមទៀតផងដែរ៕