អូស្រ្តាលីមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

Vovworld-រសៀលថ្ងៃទី២៨ឧសភាឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
 Nguyen Xuan Phuc  បានទទួលជួបសន្ទនាជាមួយលោក Angus Houston បេសកជនពិសេសរបស់រដ្ឋមន្រ្តីអូស្រ្តាលីដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅវៀតណាម។ លោក Nguyen Xuan Phucបានវាយតំលៃខ្ពស់
ចំពោះការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការដែលអូស្រ្តាលីបានលៃទុក
សំរាប់វៀតណាមលើវិស័យ ODA  សុខាភិបាល​អប់រំបណ្តុះបណ្តាល​និង
បណ្តាគំរោងការណ៍កាត់បន្ថយភាពក្រីក្រ។លោក Nguyen Xuan Phuc 
គូសបញ្ជាក់ទៀតថា៖ភាគីទាំង២គប្បីផ្លាស់ប្តូតគណះប្រតិភូនៅគ្រប់
ជាន់ថ្នាក់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម​វិនិយោគនិងអនុវត្ត
បណ្តាវិធានការជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូតរវាងប្រទេសទាំង២(១៩៧៣-២០១៣)។រីឯខ្លួ​នឯងវិញ
លោកឲ Angus Houstonអះអាងថា៖អូស្រ្តាលីជានិច្ចកាលចាត់ទុកវៀតណាម
ជាដៃគូ១ក្នុងចំណោមដៃគូសំខាន់។ដោយហេតុនេះអូស្រ្តាលីមានបំណង
ជំរុញទំ​នាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ