អូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋ Victoria ស្ដីពីការចូល​រួមក្នុង​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ

(VOVWORLD) - អូស្រ្តាលីទើបបានប្រកាសលុបចោលកិច្ចព្រមព្រៀងរបស់អាជ្ញាធររដ្ឋ Victoria ស្ដីពីការ ចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន ដោយផ្អែកលើហេតុផលថាកិច្ចព្រមព្រៀងនេះមិនសមស្របនឹងគោលនយោបាយកិច្ចការបរទេសរបស់ទីក្រុង Canberra។ 
អូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋ Victoria ស្ដីពីការចូល​រួមក្នុង​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ - ảnh 1រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Marise Payne (ប្រភព៖ AFP )

នៅថ្ងៃទី ២១ ខែមេសា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានឲ្យដឹងថាលោកស្រីបានលុបចោលកិច្ចព្រមព្រៀង ចំនួន ៤ របស់អាជ្ញាធររដ្ឋ Victoria ក្នុងនោះមានកិច្ចព្រមព្រៀងចំនួន ២ ដែលទាក់ទងនឹងកិច្ច BRI ។ រដ្ឋមន្រ្តីការបរទេស លោកស្រី Payne បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះមិនសមស្របនឹងគោលនយោបាយកិច្ចការបរទេសរបស់ អូស្រ្តាលីឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសនេះ តាមច្បាប់ទំនាក់ទំនងកិច្ចការបរទេសដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ ។

ប្រតិកម្មចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃទី ២២ ខែមេសា បានហៅទង្វើពោលខាងលើរបស់អូស្រ្តាលីគឺជាការ “បញ្ច្រាស់ប្រវត្ដិសាស្ដ្រ”ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានលំបាកជាស្រាប់នេះ គឺកាន់តែអាក្រក់ទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ