អូស្រ្តាលីសន្យារួមដំណើរជាមួយអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ក្នុងអត្ថបទអបអរសាទរសន្និសីទកំពូលអាស៊ាន-អូស្រ្តាលីដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ មិនា នៅអូស្រ្តាលី នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Malcolm Turnbull បានសន្យានឹងបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ រវាងអូស្រ្តាលីជាមួយប្រទេសអាស៊ាននានាដូចជា៖ ការចែករំលែកព័ត៌មានចារកម្ម រាំងស្កាត់ការវាយប្រហាររបស់ភេវរជនបរទេស ជាដើម។
អូស្រ្តាលីសន្យារួមដំណើរជាមួយអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ |
(VOVworld) – ក្នុងអត្ថបទអបអរសាទរសន្និសីទកំពូលអាស៊ាន-អូស្រ្តាលីដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ មិនា នៅអូស្រ្តាលី នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Malcolm Turnbull បានសន្យានឹងបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ រវាងអូស្រ្តាលីជាមួយប្រទេសអាស៊ាននានាដូចជា៖ ការចែករំលែកព័ត៌មានចារកម្ម រាំងស្កាត់ការវាយប្រហាររបស់ភេវរជនបរទេស ជាដើម។ អត្ថបទសរសេរត្រូវបានបោះ ផ្សាយលើកាសែត “The Age” របស់អូស្ត្រាលី។ នាយករដ្ឋមន្ត្រី Turnbull បានវាយ តំលៃថា៖ សន្និសីទកំពូលអូស្ត្រាលី-អាស៊ានគឺជាសន្និសីទ «សហសវត្ស» ហើយសង្ឃឹម ទៅលើទំនាក់ទំនងសហប្រតិបត្តិការបើកទូលាយរវាងប្រទេសនានាក្នុងតំបន់ដើម្បី ប្រឆាំងជំទាស់លទ្ធិជ្រុលនិយមដែលកំពុងរីករាលដាល។ លោកបានលើកច្បាស់ថា៖ អូស្ត្រាលីនិងអាស៊ានជាបណ្ដាដៃគូយុទ្ធសាស្ត្រសំខាន់និងចាំបាច់ដើម្បីធានារួមជាមួយ គ្នាសន្តិសុខក្នុងតំបន់។ ការគំរាមកំហែងភេរវកម្មនិងលទ្ធិជ្រុលនិយមជាការសាកល្បង រួមដែលភាគីនានាគប្បីសហប្រតិបត្តិការលុបចោល។ នាយករដ្ឋមន្ត្រីអូស្រ្តាលីសង្កត់ ធ្ងន់ថា៖ សក្តានុភាពនៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលីកាន់តែអភិវឌ្ឍន៍។ សន្និសីទនេះ នឹងជាការឆ្លុះបញ្ចាំងអំពីឋានៈរបស់ភាគីនានាក្នុងតំបន់។ ដោយឈរលើមូលដ្ឋានសហ ប្រតិបត្តិការដ៏ស៊ីជម្រៅ អូស្រ្តាលីនិងអាស៊ាននឹងរួមជាមួយគ្នាបង្កើតទំនាក់ទំនងដៃគូ ទំនើប បើកចំហរនិងសមស្របនឹងបំរ៉ែបំរួលយ៉ាងលឿនរបស់ពិភពលោក៕