អូស្រ្តាលីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវាលសណ្ដទន្លេ Cuu Long លើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់

(VOVWORLD) -នាថ្ងៃទី ១២ មិថុនា ក្រុមការងារនៃអគ្គស្ថានកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញបានជួបធ្វើការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ Can Tho  សាកលវិទ្យាល័យ Can Tho  ស្ដីពីឱកាសហប្រតិបត្តិការលើវិស័យ កសិកម្មបច្ចេកវិទ្យាខ្ពស់ ពន្លឿនកម្មវិធីជាច្រើននាពេលខាងមុខ។ 
អូស្រ្តាលីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវាលសណ្ដទន្លេ Cuu Long លើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ - ảnh 1 អូស្រ្តាលីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវាលសណ្ដទន្លេ Cuu Long លើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់

នាថ្ងៃទី ១២ មិថុនា ក្រុមការងារនៃអគ្គស្ថានកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញបានជួបធ្វើការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ Can Tho  សាកលវិទ្យាល័យ Can Tho  ស្ដីពីឱកាសហប្រតិបត្តិការលើវិស័យ កសិកម្មបច្ចេកវិទ្យាខ្ពស់ ពន្លឿនកម្មវិធីជាច្រើននាពេលខាងមុខ។ លោកស្រី Cao Thi Thanh នាយិការអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់ អគ្គស្ថានកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញមានបំណងថាតាមរយៈបណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មនឹង នាំយកភាគីទាំងពីរកាន់តែជិតស្នទ្ធគ្នាថែមទៀត។ អូស្រ្តាលីស្វែងរកឱកាសសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យកសិកម្មជាមួយវាលសណ្ដទន្លេ Cuu Long ស្ដីពី ដំណើរការនិងការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់វិស័យកសិកម្ម។

        រីឯខ្លួនវិញ ភាគីវៀតណាមមានបំណងថាអូស្ត្រាលីនឹង ស្រាវជ្រាវជាក់ស្ដែងដើម្បីឆ្លើយតបនឹងតម្រូរការជាក់ស្ដែងរបស់តំបន់ និងលក្ខណៈពិសេសរបស់ដីដើម្បីផលិតឡើងគ្រឿងម៉ាស៊ីនឲ្យបានសមស្រប ហើយមានលក្ខណៈប្រកួតប្រជែងខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ