(VOVWORLD) - យោងតាមព័ត៌មានបស់គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៥ ខែតុលា បានឲ្យដឹងថាប្រទេសវៀតណាមមិនមានអ្នកឆ្លងជម្ងឺកូវីដ១៩ ថ្មីណាមួយទេ។
រូបថតឧទាហរព៍ (ប្រភព៖ suckhoedoisong.vn) |
រហូតមកដល់ពេលនេះ វៀតណាមមិនបានកត់ត្រា អ្នកឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍អស់រយៈពេល ៣៣ ថ្ងៃជាប់ៗគ្នាទេ។
រហូតមកដល់ពេលនេះវៀតណាមបានព្យាបាលសះស្បើយអ្នកជំងឺចំនួន ១,០២០ នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន ១០៩៦ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៣៥ នាក់បានស្លាប់។
វៀតណាមមិនមានករណីអ្នកជំងឺកូវីដ ១៩មានអាការៈធ្ងន់ធ្ងរនោះឡើយ៕