អស់រយៈពេល ៧៤ថ្ងៃជាប់ៗគ្នា វៀតណាមគ្មានករណីឆ្លង COVID-19 នៅក្នុងសហគមន៍

(VOVWORLD) - រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ៣៣០ ក្នុងចំណោមអ្នកជំងឺ ទាំង ៣៥៥ នាក់នៅវៀតណាម បានប្រកាសជាសះស្បើយពី COVID-19 ដែលស្រូបយក ៩៣% នៃចំនួនករណីទាំងអស់។ 

យោងតាមព្រឹត្តិប័ត្រព័ត៌មាននៅវេលាម៉ោង ៦ ព្រឹកនៅថ្ងៃទី ២៩ ខែមិថុនា របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19  បានឲ្យដឹងថា  អស់រយៈពេល ៧៤ ថ្ងៃជាប់ៗគ្នា នៅវៀតណាមគ្មានករណីឆ្លងជំងឺរាតត្បាត COVID-19  នៅក្នុងសហគមន៍ទេ។

រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ៣៣០ ក្នុងចំណោមអ្នកជំងឺ ទាំង ៣៥៥ នាក់នៅវៀតណាម បានប្រកាសជាសះស្បើយពី COVID-19 ដែលស្រូបយក ៩៣% នៃចំនួនករណីទាំងអស់។ ក្នុងចំណោមអ្នកជំងឺ COVID-19 ចំនួន ២៥ នាក់ ដែលកំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពនោះ អ្នកជំងឺ ១០ នាក់មានលទ្ធផលតេស្តអវិជ្ជមានពី ១ ឡើងទៅ ជាមួយវីរុស SARS-CoV-2។ ហេតុដូច្នេះ វៀតណាមមានតែអ្នកជំងឺ ១៥ នាក់ប៉ុណ្ណោះ ដែលវិជ្ជមានចំពោះវីរុស SARS-CoV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ