អ៊ីស្រាអែល និងហាម៉ាស់បន្តការចរចាដោយប្រយោល

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្រេចចិត្តជាផ្លូវការបញ្ជូននាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad លោក David Barnea ទៅកាន់ទីក្រុង Doha ប្រទេសកាតា ដើម្បីបន្តការចរចាដោយប្រយោលជាមួយកងកម្លាំងហាម៉ាស់ស្ដីពីកិច្ចព្រមព្រៀង ឈប់បាញ់ថ្មី និងផ្លាស់ប្តូរចំណាប់ខ្មាំងថ្មី។ 
អ៊ីស្រាអែល និងហាម៉ាស់បន្តការចរចាដោយប្រយោល - ảnh 1លោក David Barnea នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad ។ រូបថត៖ Flash 90

បន្ទាប់ពីការជាប់គាំងជាច្រើនសប្តាហ៍ ការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា កំពុងត្រូវបានភាគីពាក់ព័ន្ធនានាជំរុញយ៉ាងសកម្មឡើងវិញ។ កាលថ្ងៃទី ៤ ខែកក្កដា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្រេចចិត្តជាផ្លូវការបញ្ជូននាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad លោក David Barnea ទៅកាន់ទីក្រុង Doha ប្រទេសកាតា ដើម្បីបន្តការចរចាដោយប្រយោលជាមួយកងកម្លាំងហាម៉ាស់ស្ដីពីកិច្ចព្រមព្រៀង ឈប់បាញ់ថ្មី និងផ្លាស់ប្តូរចំណាប់ខ្មាំងថ្មី។ តាមផែនការ នាថ្ងៃទី ៥ ខែកក្កដា នាយក Mossad នឹងមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតាលោក Mohammed Al Thani ដើម្បីបំភ្លឺអំពីសំណើបទឈប់បាញ់ និង ផ្លាស់ប្តូរចំណាប់ខ្មាំងថ្មីដែលកងកម្លាំងហាម៉ាសបានបញ្ជូនទៅកាន់ក្រុមអាជ្ញាកណ្ដាលអន្តរជាតិកាលពីយប់ថ្ងៃទី ៣ ខែកក្កដា។

បន្ទាប់ពីការចេញសេចក្ដីសម្រេចចិត្តបញ្ជូនតំណាងវិលត្រឡប់ទៅដំណើរការចរចា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ៤ ខែកក្កដាបានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិភាក្សាអំពីគោលជំហររបស់ប្រទេសនេះ ចំពោះដំណើរការចរចាដោយប្រយោល ដែលត្រូវបានសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាដើរតួជាជាអាជ្ញាកណ្ដាល។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant និងមន្ត្រីសន្តិសុខមួយចំនួនបានសម្តែងសុទិដ្ឋិនិយមអំពីឱកាសសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងថ្មី យោងតាមសំណើថ្មីដែលត្រូវបានបញ្ជូនដោយក្រុមហាម៉ាសទៅកាន់អេហ្ស៊ីប និងកាតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ