អ៊ីស្រាអែល៖ បណ្ដាគណៈបក្សជំរុញយ៉ាងខ្លាំងកិច្ចខិតខំប្រឹងប្រែងចរចាដើម្បីបង្កើតរដ្ឋាភិបាល
(VOVWORLD) - នាបច្ចុប្បន្ននេះ គណៈបក្សខៀវ - ស នៅតែទាមទារកាន់កាប់ក្រសួងការបរទេស ការពារជាតិ សន្តិសុខ មាតុភូមិ យុត្តិធម៌និងវប្បធម៌។
មេដឹកនាំគណបក្សLikudគឺលោក Benjamin Netanyahu (ឆ្វេង) និងមេដឹកនាំគណបក្ស Green & White លោក Benny Gantz ។ (ប្រភព៖ News1) |
ក្រុមចរចា នៃគណៈបក្សទាំងពីរគឺ Likud និងខៀវ - ស នឹងជួបប្រជុំគ្នាជាច្រើនដង នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីជំរុញការចរចានិងបញ្ចប់កិច្ចព្រមព្រៀងសម្ព័ន្ធភាពនៅថ្ងៃទី ២៣ ខែមីនា ដែលជាពេលវេលារដ្ឋសភាអ៊ីស្រាអែល ជួបប្រជុំគ្នាឡើងវិញដើម្បីសម្រេចថា តើគណៈបក្សណាមួយ នឹងគ្រប់គ្រងតំណែងជាប្រធានរដ្ឋសភា និងដឹកនាំគណៈកម្មា ធិការសំខាន់ៗនៅក្នុងរដ្ឋសភា។
នាបច្ចុប្បន្ននេះ គណៈបក្សខៀវ - សនៅតែទាមទារកាន់កាប់ ក្រសួងការបរទេស ការពារជាតិ សន្តិសុខ មាតុភូមិ យុត្តិធម៌និងវប្បធម៌។ ភាគីទាំងពីរត្រូវបានគេចាត់ទុកថា ទើបសម្របសម្រួលលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រាប់អ្នកជំនាញផ្នែកច្បាប់ម្នាក់ ដែលជាអ្នកនៅខាងក្រៅនៃគណៈបក្សទាំងពីរ។ លើសពីនេះទៅទៀត ដើម្បីធានាបានការបែងចែកស្មើៗគ្នានូវតំណែងរដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលចម្រុះ រដ្ឋមន្រ្តីបច្ចុប្បន្នមួយចំនួននៃគណៈបក្ស Likud អាចនឹងត្រូវលាលែងពីតំណែង៕