អ៊ីស្រាអែល៖ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនមិនទទួល បានការបោះជំហានជាក់ស្តែងទេ

អ៊ីស្រាអែល៖ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនមិនទទួល បានការបោះជំហានជាក់ស្តែងទេ - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា នាយករដ្ឋម​ន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថា៖ ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនមិន ទទួលបានការបោះ
ជំហានជាក់ស្តែងទេ។ ទន្ទឹមនឹងនោះ លោក Netanyahu ក៏បានសង្ឃឹមថា៖ ដំណើរ
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅអ៊ីស្រាអែលនឹងជួយឧបត្ថម្ភដំណើរ
ការសន្តិភាពនៅមជ្ឈឹមបូរព៌ារវិលត្រឡប់មករកផ្លូវត្រូវ វិញ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បានសម្តែងការព្រួយបារម្មណ៍និងចាត់ទុក ថា៖ ប៉ាឡេស្ទីនបន្តញុះញ៉ង់បង្កវិបត្តិក្លែង
ក្លាយនិងមិននាំចេញសេចក្តីសម្រេចប្រវត្តិសាស្ត្រ ចាំបាច់ដើម្បីឆ្ពោះទៅខឿនសន្តិភាព
ពិតប្រាកដទេ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
សម្តែងនូវជំនឿជាក់ចំពោះការដែលអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការ
ព្រមព្រៀងសន្តិភាពមួយ ក្នុងរយៈ ពេល ៦ ខែ ខាងមុខ។ ប៉ុន្តែ លោក Kerry ក៏បានទទួលស្គាល់ការលំបាក់ដែល ភាគីទាំង ២ កំពុងប្រឈមមុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ