អ៊ីស្រាអ៊ែលចេញឱសានវាទសម្រាប់ចលនា Hamas

អ៊ីស្រាអ៊ែលចេញឱសានវាទសម្រាប់ចលនា Hamas - ảnh 1
រថយន្តយោធារបស់អ៊ីស្រាអ៊ែលនៅកន្លែងព្រំដែនជាប់ជាមួយតំបន់ Gaza
 (រូបថតៈ xaluan.vn)


(VOVworrld)-នាថ្ងៃទី៣កក្កដា អ៊ីស្រាអ៊ែលបានបញ្ចូនឱសានវាទឲ្យចលនាឥស្លាម​
Hamas របស់ប៉ាឡេស្ទីនដោយសំណូមពររាំងស្កាត់រាល់ការបាញ់គ្រាប់រ៉ុកកែតពីតំបន់
Gaza ក្នុងរយៈពេល៤៨ម៉ោងឬក៏ Tel Aviv នឹងបើកការវាយប្រហារតម្រង់ទៅលើតំបន់
Gaza។​បណ្តាប្រភពព័ត៌មានរបស់ប៉ាឡែស្ទីនឲ្យដឹងថាឱសានវាទនេះ ត្រូវបានស្ថាប័ន
ចារកិច្ចអេហ្សីព បញ្ចូនដល់មេដឹកនាំនយោបាយរបស់ Hamas លោក Musa Abu
Marzuk ។ មុននោះ ក្នុងថ្ងៃដដែល នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក Benjamin
Netayahu បានប្រកាសថា អ៊ីស្រាអ៊ែលកំពុងត្រៀមរៀបចំសម្រាប់លទ្ធភាពចំនួន២ ទី១
គឺ បណ្តាជនប្រដាប់អាសវុធនៅតំបន់ Gaza ត្រូវបញ្ឈប់បាញ់គ្រាប់រ៉ុកកែតទៅកាន់
អ៊ីស្រាអ៊ែល និងទី២ អ៊ីស្រាអ៊ែលនឹងមានសកម្មភាពយ៉ាងខ្លាំងក្លាប្រសិនបើអំពើ
ហឹង្សានៅតែបន្តកើតមាន។ ក្នុងពេលជាមួយនោះ កងពលតូច al-Qassam របស់
ចលនាឥស្លាម​ Hamas បាន ព្រមានអ៊ីស្រាអ៊ែលអំពីរាល់ការវាយប្រហារទៅលើតំបន់
Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ