អ៊ីស្រាអែលជំរុញផែនការកសាងបន្ថែមផ្ទះស្នាក់នៅចំនួន ១ ពាន់ខ្នង


អ៊ីស្រាអែលជំរុញផែនការកសាងបន្ថែមផ្ទះស្នាក់នៅចំនួន ១ ពាន់ខ្នង - ảnh 1
អ៊ីស្រាអែលជំរុញផែនការកសាងបន្ថែមផ្ទះស្នាក់នៅចំនួន ១ ពាន់ខ្នង (Image: VOV)

(VOVworld) – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទើបនឹង សម្រេចជំរុញបណ្ដាផែនការកសាងផ្ទះស្នាក់នៅថ្មីសំរាប់ជនហ្ស៊ីបចំនួន ១០៦០
ខ្នង នៅតំបន់ខាងកើត Jerusalem។ ក្រៅពីនោះ នាយករដ្ឋមន្ត្រី Netanyahu ក៏បាន
ចេញ បទបញ្ជាអំពីការពន្លឿនគំរោងការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់
ត្រើយខាង លិច ក្នុងនោះមានផ្លូវថ្មីចំនួន ១២។ នាថ្ងៃទី ២៨ តុលា គណៈកម្មាធិការ
ផែនការនិងសំណង់  Jerusalem បានពិភាក្សាអំពីផែនការកសាងផ្ទះស្នាក់នៅចំនួន
១៥៣០ ខ្នង នៅ Ramat Shlomo ដែលត្រូវបានអនុម័តនាខែវិច្ឆិការឆ្នាំ ២០១៣ ប៉ុន្តែ
ផែនការនេះត្រូវ បានផ្អាកដោយការប្រឆាំងជំទាស់របស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ