អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច
(VOVWORLD) /  
|
អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច (vietnamplus.vn) |
Vovworld-នាថ្ងៃទី២០មិនា មន្ត្រីការពារជាតិអ៊ីស្រាអែលមួយនាក់ឲ្យដឹងថា ប្រទេសនេះកំពុងជំរុញផែនការសាងសង់បន្ថែមផ្ទះជាង២២០០ខ្នងនៅទីប្រជុំជន
ចំនួន៦ចំណុះត្រើយខាងលិច។ ចំពោះការដែលអ៊ីស្រាអែលពន្លឿនការសាងសង់
ផ្ទះនោះ នាថ្ងៃទី២០មិនា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas បាន
ព្រមានដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានឹងដួលរលំដោយសារគោលនយោបាយ
ដូច្នេះ។ តាមអ្នកនាំពាក្យរបស់ប្រធានាធិបតី Abbas ថាបណ្ដាសកម្មភាពតាំងទី
លំនៅរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការចរចារទទួលបរាជ័យនិងទាល់ច្រក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry កំពុងខំប្រឹងប្រែងធ្វើការជាមួយភាគីទាំងពីរដើម្បីបង្រួញការខ្វែងគំនិតនិងសម្ដែងក្តីសង្ឃឹមប្រទេសទាំងពីរនឹង
ទទួលបានការឯកភាពតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌមុនកាលកំណត់ចុង
ក្រោយនាថ្ងៃទី២៩មេសាខាងមុខ៕
-VOVWORLD