អ៊ីស្រាអែលដាក់ពង្រាយទាហានវាយប្រហារទៅលើតំបន់ Gaza
|
អ៊ីស្រាអែលដាក់ពង្រាយទាហានវាយប្រហារតំបន់ Gaza (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ កក្កដា ក្រុមទាហានម៉ារីនរបស់អ៊ីស្រាអែលបាន
ឈាន ចូលតំបន់ Gaza ចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំតម្រង់ទៅលើ
តំបន់នេះ ដោយមិនអើពើដល់ការអំពាវនាវឈប់បាញ់របស់ក្រុមប្រឹក្សារ
សន្តិសុខនៃ អ.ស.ប.។ អ្នកនាំពាក្យនៃកងទ័ពអ៊ីស្រាអែលបានទទួលស្គាល់
ព័ត៌មានពោលខាងលើហើយឲ្យដឹងថា៖ ក្រុមទាហានម៉ារីនអ៊ីស្រាអែលនឹង
វាយប្រហារទៅលើទីកន្លែងដែលចលនាឥស្លាម Hamas បានដំណើរការបាញ់
គ្រាប់រ៉ុបតែតតម្រង់ទៅលើជនស៊ីវិលអ៊ីស្រាអែល។ ក្នុងយុទ្ធនាការយោធានេះ ទាហានអ៊ីស្រាអែលចំនួន ៤ នាក់រងរបួស។ នេះគឺជាលើកដំបូងដែលកងទ័ព
អ៊ីស្រាអែលទទួលស្គាល់ដំណើារការវាយប្រហារទៅលើតំបន់ Gaza គិតតាំង
ពីពេល ប្រទេសនេះចាប់ផ្តើមយុទ្ធនាការយោធាតបតវិញតម្រង់ទៅលើចលនា
ឥស្លាម Hamas មក៕