អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចធ្វើសមយុទ្ធរួមជាមួយអាមេរិក

(VOVWORLD) -នាថ្ងៃទី ២២ កុម្ភៈ កងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេស ដើម្បីត្រៀមរៀបចំការធ្វើសមយុទ្ធរួម មានទ្រង់ទ្រាយធំជាមួយកងទ័ពអាមេរិក ដោយមានឈ្មោះថា  "juniper Cobra 2018" ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ មិនាខាងមុខ។ 
អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចធ្វើសមយុទ្ធរួមជាមួយអាមេរិក - ảnh 1 អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចធ្វើសមយុទ្ធរួមជាមួយអាមេរិក

ចូលរួមសមយុទ្ធរួមនេះ មានទាហានចំនួន ២ ពាន់ ៥ រយ នាក់ ចំណុះទីបញ្ជាការដ្ឋានអឺរ៉ុបរបស់អាមេរិក (USEUCOM) និងទាហានអ៊ីស្រាអែល ចំនួន ២ ពាន់នាក់ ចំណុះកងកម្លាំងការពារលំហរអាកាស អង្គភាពភស្តុភារ និង សុខាភិបាល ក៏ដូចជាអង្គភាពផ្សេងៗចំណុះកងកម្លាំងការពារអ៊ីស្រាអែល (IDF) ។

យោងតាមកងយោធាអ៊ីស្រាអែលថា៖ នេះគឺជាការធ្វើសមយុទ្ធរួមធំបំផុតរវាង IDF និង USEUCOM ក្នុងឆ្នាំនេះ។គោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលរវាងកងទ័ពនៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាពង្រឹងសមត្ថភាពការពារលំហអាកាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ