អ៊ីស្រាអែលនឹងកសាងកំពែងបេតុងក្រោមដីជុំវិញតំបន់ហ្គាស្សា
|
អ៊ីស្រាអែលនឹងកសាងកំពែងបេតុងក្រោមដីជុំវិញតំបន់ហ្គាស្សា (Image: VNA) |
(VOVworld) – កាសែតអ៊ីស្រាអែល Yedioth Ahronoth នាថ្ងៃទី ១៦ មិថុនា
បានបង្ហើបអំពី ផែនការរបស់ប្រទេសនេះក្នុងការកសាងកំពែងបេតុង
មួយដែលមានកំពស់រាប់សិបម៉ែត្រនៅលើនិងក្រោមដីដើម្បីទប់ទល់នឹង
ការគំរាមកំហែងពីខ្សែផ្លូវក្រោមដីវាយប្រហាររបស់ចលនា ឥស្លាម Hamas។
ថវិការសំរាប់កសាងកំពែងនេះគ្រោងនឹងកើនឡើងដល់ ៥៨០ លាន
ដុល្លាអាមេរិក។ ហើយសំណងនេះមានប្រវែង ១០០ គីឡូម៉ែត្រតាមបណ្តាយ
ខ្សែព្រំដែន ប៉ែកខាងត្បូងជុំវិញតំបន់ហ្គាស្សាដែលជាប្រព័ន្ធការពារទី ៣
របស់អ៊ីស្រាអែល។ ព័ត៌មាន ពោលខាងលើត្រូវបានប្រកាសក្នុងកាលៈទេ
សៈមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលមួយរូប បានប្រកាសថា៖ ការប្រយុទ្ធ
ប្រឆាំងនឹងចលនាឥស្លាម Hamas មិនអាចជៀសរៀងបាន ឡើយ ហើយ
នោះត្រូវជាសង្គ្រាមចុងក្រោយ៕