អ៊ីស្រាអែលនឹងដំណើរការបោះឆ្នោតមុនកាលកំណត់

អ៊ីស្រាអែលនឹងដំណើរការបោះឆ្នោតមុនកាលកំណត់ - ảnh 1
អ៊ីស្រាអែលនឹងដំណើរការបោះឆ្នោតមុនកាលកំណត់ (Reuters)

        Vovworld-នាថ្ងៃទី២ធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu
បានប្រកាសនឹងដំណើរការបោះឆ្នោតមុនកាលកំណត់បន្ទាប់ពីសំរេច​ចិត្ត​ហូត
ដំណែងតួនាទីសំខាន់ចំនួន២ក្នុងសម្ព័ន្ធភាពកាន់អំណាចគឺរដ្ឋមន្ត្រីក្រសួង​
ហិរញ្ញវត្ថុលោក​ Yair Lapid និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Tzipi Livni ដោយ
​ទាក់ទិនដល់ការរិះគន់តម្រង់ទៅលើលោករូបនេះនាពេលកន្លងមក។

        បន្ទាប់ពីសេចក្តីប្រកាសពោលខាងលើបាននាំចេញ គណៈបក្ស Yesh Atid
ជាគណៈបក្សមួយក្នុងចំណោមគណបក្សសម្ព័ន្ធភាពកាន់អំណាចចំនួន៣ដោយ
លោក Lapid ដឹកនាំបានថ្កោលទោសសេចក្តីប្រកាសរបស់លោក Netanyahu និង
​ចាត់ទុកថា លោក Netanyahu ត្រូវបរាជ័យក្នុងការគ្រប់គ្រងប្រទេសជាតិ​ក៏​ដូចជា
ការដោះស្រាយសិទ្ធិប្រយោជន៍របស់ប្រជាជនអ៊ីស្រាអែល។ បណ្ដា​សមាជិក​ផ្សេងៗ
របស់គណៈបក្ស Yesh Atid ដែលកំពុងកាន់ដំណែងសំខាន់ៗ​ដូច​ជាក្រសួងសុខា
ភិបាល ក្រសួងផលប្រយោជន៍សង្គម ក្រសួងអប់រំនិងក្រសួង​វិទ្យាសាស្ត្របច្ចេក
វិទ្យានិងអាវកាសក៏បានដាក់លិខិតសូមលាលែងពីដំណែង​ផងដែរ។

        តាមផែនការ រដ្ឋសភាអ៊ីស្រាអែលបានកោះហៅកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី​៣ធ្នូ
​សំដៅទទួលបានកិច្ចព្រមព្រៀងមួយរវាងបណ្ដាភាគីអំពិពេលវេលាដំណើរ​ការ
បោះឆ្នោតសកលនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ