អ៊ីស្រាអែលនិងប៉ូឡូញចរចាអំពីគំរោងច្បាប់ទាក់ទិនដល់គ្រោះប្រល័យពូជសាសន៍ Holocaust

(VOVWORLD) - នាថ្ងៃទី ២៨ មករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងសមភាគីប៉ូឡូញ លោក Mateusz Morawiecki បានសម្រេចចាប់ផ្តើម ការចរចាទ្វេភាគីអំពីខ្លឹមសារនៃគំរោងច្បាប់ថ្មីរបស់ប៉ូឡូញទាក់ទិនដល់គ្រោះប្រល័យ ពូជសាសាសន៍ Holocaust នាសម័យហ្វាស៊ីសអាល្លឺម៉ង់ បន្ទាប់ពី គំរោងច្បាប់នេះ ត្រូវបានប្រកាសដែលផ្ទុះឡើងការជជែកខាងការទូតរវាងប្រទេសទាំងពីរ។ 
អ៊ីស្រាអែលនិងប៉ូឡូញចរចាអំពីគំរោងច្បាប់ទាក់ទិនដល់គ្រោះប្រល័យពូជសាសន៍ Holocaust  - ảnh 1 អ៊ីស្រាអែលនិងប៉ូឡូញចរចាអំពីគំរោងច្បាប់ទាក់ទិនដល់គ្រោះប្រល័យពូជសាសន៍ Holocaust 

(VOVworld) – នាថ្ងៃទី ២៨ មករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងសមភាគីប៉ូឡូញ លោក Mateusz Morawiecki បានសម្រេចចាប់ផ្តើម ការចរចាទ្វេភាគីអំពីខ្លឹមសារនៃគំរោងច្បាប់ថ្មីរបស់ប៉ូឡូញទាក់ទិនដល់គ្រោះប្រល័យ ពូជសាសាសន៍ Holocaust នាសម័យហ្វាស៊ីសអាល្លឺម៉ង់ បន្ទាប់ពី គំរោងច្បាប់នេះ ត្រូវបានប្រកាសដែលផ្ទុះឡើងការជជែកខាងការទូតរវាងប្រទេសទាំងពីរ។ ក្នុងការ ចរចាស្តីអំពីបញ្ហាពោលខាងលើ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ បណ្ដាក្រុមការ ងារនឹងចាប់ផ្តើមការសន្ទនាភ្លាមមួយរំពិចសំដៅខំប្រឹងប្រែងទទួលបានការស្រុះចិត្ត គំនិតអំពីបញ្ហានេះ។ ការចរចានេះត្រូវបានចាត់ទុកអាចរាំងខ្ទប់លទ្ធភាពផ្ទុះឡើងវិបត្តិការទូតរវាងប្រទេសទាំងពីរ បន្ទាប់ពី ប៉ូឡូញបានអនុម័តលើគំរោងច្បាប់ដាក់ពន្ធនាគារ ចំពោះនរណាដែលចោទប្រកាន់រដ្ឋប៉ូឡូញសមគំនិតជាមួយឧក្រិដកម្មរបស់ពួក ហ្វាស៊ីសអាល្លឺម៉ង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ