អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនបង្កើនការជួបប្រាស្រ័យ
(VOVworld)-តាមមធ្យោបាយផ្សព្វផ្សាយអ៊ីស្រាអ៊ែលជូនដំណឹងនាថ្ងៃទី២៧កក្កដា
ថា ប្រធានក្រុមចរចារសន្តិភាពរបស់ប៉ាឡេស្ទីន Saeb Erekat នឹងមានជំនួបសន្ទ នាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីស្រាអ៊ែល លោក Silvan Shalom នៅរដ្ឋធានី
Amman របស់ហ៊្សកដានីនាសប្តាហ៍មុននេះ។ មន្ត្រីទាំងពីររូបពោលខាងលើ បាន មានការជួបសន្ទនាក្នុងក្របខ័ណ្ឌ ខំប្រឹងប្រែងកសាងទំនុកទុកចិត្ត រវាងនាយករដ្ឋ
មន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud
Abbas ។ ប៉ុន្តែ សេចក្តីលំអិតនៃជំនួបនេះ មិនទាន់បានបង្ហើបនៅឡើយទេ។ នាដើម
ខែកក្កដានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានមានជំនួបសន្ទ នាតាម
ទូរស័ព្ទជាមួយប្រធានាធិបតី Abbas។ លើសពីនេះទៅទៀត មន្ត្រីអ៊ីស្រា អ៊ែលនិង
ប៉ាឡេស្ទីន ក៏បានដំណើរការជួបគ្នា មួយចំនួនគិតតាំងពីពេលបង្កើតរដ្ឋាភិបាលថ្មី
នៅអ៊ីស្រាអ៊ែលក្រោយការបោះឆ្នោតរដ្ឋសភានាដើមខែមិនាមុននេះ៕