អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការព្រមព្រៀងសន្តិសុខ នាខែ មេសា ឆ្នាំ ២០១៤
|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: VOV) |
(VOVworld) – អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការព្រមព្រៀងសន្តិសុខ
នាខែ មេសា ឆ្នាំ ២០១៤។ នេះគឺជាបទថ្លែងការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry ក្រោយពីលោកបញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារក្នុង
បណ្ដាថ្ងៃទី ១២ និងទី ១៣ ធ្នូ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹង ថា៖
នាបច្ចុប្បន្ន ប៉ាឡេស្ទីនិងអ៊ីស្រាអែលសុទ្ធតែយកចិត្តទុកដាក់ដល់ការចរចារ
សន្តិភាព។ ភាគីទាំង ២ បានឯកភាពអំពីក្របខ័ណ្ឌសំរាប់បញ្ហាស្នូលក្នុងជំលោះ ដែលអូសបន្លាយក្នុងរយៈពេលរាប់ទសវត្សកន្លងមករវាងប្រទេសទាំង ២ និង
នេះគឺជារបៀប វារៈរួមចុងក្រោយសំរាប់ការព្រមព្រៀងពោលខាងលើ។ លោក
John Kerry បាន អះអាងថា៖ ភាគីនានាកំពុងខំប្រឹងប្រែងសំដៅធានាសន្តិសុខ
របស់អ៊ីស្រាអែល ក៏ដូចជា គោរពអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ផងដែរ៕