អ៊ីស្រាអែលនិងប៉ាឡេស្ទីនឯកភាពឈប់បាញ់គ្នា
ថ្ងៃទី១៣មិនា មន្រ្តីចារកម្មអេហ្សីប១រូប បានឲ្យដឹងថា៖អ៊ីស្រាអែលនឹងបណ្តាក្រុមប្រដាប់
អាវុធប៉ាឡេស្ទីននៅដែនដីហ្កាហ្សា បានឯកភាពឈប់បាញ់គ្នាក្រោយរយះពេល៤ថ្ងៃ កើតមានអំពើរហឹង្សាបង្ហូរឈាម។ ការព្រមព្រៀងនេះមានសុពលភាពចាប់ពីម៉ោង ១ថ្ងៃទី
១៣មិនា ។តាមនោះភាគី ប៉ាឡេស្ទីនឈប់បាញ់រ៉ុកកែតទៅលើអ៊ីស្រាអែល។ រីឯភាគីអ៊ីស្រា
អែលឈប់វាយប្រហារតាមអាកាសទៅលើបណ្តាក្រុមប្រដាប់អាវុធនៅតំបន់ហ្កាហ្សា ។ការព្រមព្រៀងនេះទទួលបានក្រោយពីអេហ្សីបបង្កើនការទាក់ទងជាមួយភាគីទាំង២ក្នុងការខំប្រឹងប្រែង១សំដៅរាំងស្កាត់សកម្មភាពយោធាតម្រង់ទៅលើដែនដីហ្កាហ្សានឹង
បញ្ឈប់ការបង្ហូរឈាមរបស់ប្រជាជនប៉ាឡេស្ទីន។ក្នុងព្រិត្តិការណ៏១ផ្សេងទៀត ថ្ងៃទី១២មិនាអគ្គលេខាធិការអង្គការសហប្រជាជាតិ BanKimoon បានធ្វើជាអធិបតីកិច្ចប្រជុំក្រុមទាំង៤រួម
មានអង្គការសហប្រជាជាតិ អាមេរិករុស្សីនឹងសហភាពអឺរ៉ុបដោយមានការចូលរួមរបស់
រដ្ឋមន្រ្តីការបរទេសអាមេរីក Hillary Clinton រដ្ឋមន្រ្តីការបរទេសរុស្សី Sergei Lavrov តំណាង
ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនឹងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប
Catherine Ashton នឹងបេសកជនពិសេសរបស់ក្រុមទាំង៤ អំពីសន្តិភាពនៅមជ្ឈឹមបូពា៏
លោក Tony Blair។អង្គសន្និសិទទាំងមូលបានពីភាគ្សាអំពីសភាពការណ៏ធ្ងន់ធ្ងនៅតំបន់
ហ្កាហ្សា តំបន់ភាគខាងត្បូងអ៊ីស្រាអែល សម្តែងនូវក្តីព្រួយបារម្មណ៏ដ៏ជ្រាលជ្រៅអំពី
ការឡើងជណ្តើរនៃជំលោះព្រមទាំងអំពាវនាវដល់ទាំងអ៊ីស្រាអែល នឹងប៉ាឡេស្ទីនចាប់
ផ្តើមការចរចារឡើងវិញ៕
|
Image: Internet |