អ៊ីស្រាអែលនិងវៀតណាមមានសក្កានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍

អ៊ីស្រាអែលនិងវៀតណាមមានសក្កានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ - ảnh 1
ប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Rivlin

(VOVworld)- អ៊ីស្រាអែលនិងវៀតណាមមានសក្កានុភាពជាច្រើនសម្រាប់កិច្ចសហ
 ប្រតិបត្តិការនិងការអភិវឌ្ឍន៍នាពេលខាងមុខ។ នេះជាការអះអាងរបស់ប្រធានា
ធិបតីអ៊ីស្រាអែល លោក Reuven Rivlin ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយក
ព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអ៊ីស្រាអែល ចំពោះមុខដំ
ណើរទស្សនកិច្ច នៅវៀតណាមជាផ្លូវការរបស់លោកចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃ
ទី២៥មិនាឆ្នាំ២០១៧។ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានចាត់
ទុកថា កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរបាននិងកំពុងនាំមកលទ្ធផល
យ៉ាងល្អប្រសើរលើគ្រប់ វិស័យ។ អ៊ីស្រាអែលនិងវៀតណាមអាចជម្រុញកិច្ចសហ
ប្រតិបត្តិការលើវិស័យ កសិកម្ម ធារាសាស្ត្រនិងអភិរក្សប្រភពទឹក។ ទាំងអស់នេះ
ជាវិស័យដែលអ៊ីស្រាអែល មានបទពិសោធន៍ក៏ដូចជាមានបច្ចេកវិទ្យាជឿនលឿន
ដែលអាចជួយវៀតណាមក្នុង​ការស្វែងរកបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនកំណើនដំណាំ
និងផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជន។

        ប្រធានាធិបតីអ៊ីស្រាអែលបានឲ្យដឹងថែមទៀតថា អមដំណើរទស្សនកិច្ចនា
ពេលខាងមុខនៅវៀតណាមនោះ នៅមានវត្តមានសហគ្រាសជួរ មុខរបស់អ៊ីស្រា
អែលចំនួន៥០។ ស្តីពីរបៀបវារៈនៃទស្សនៈកិច្ចនេះ លោក Reuven Rivlin បានឲ្យ
ដឹងថា លោកនិងថ្នាក់ដឹកនាំវៀតណាមនឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើន ដូចជា
 ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី កែលំអជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ប្រ
ជាជននៃប្រទេសទាំងពីរ ក៏ដូចជា ដោះស្រាយរាល់ការសាកល្បងសកលលោក
ទៀតផង។ លោករូបនេះបានលើកច្បាស់ថា អស់រយៈពេលច្រើនឆ្នាំកន្លងទៅ កិច្ច
 សហប្រតិបត្តិការសន្តិសុខនិងការការពារជាតិរវាងប្រទេសទាំងពីរបានជម្រុញ
ដោយឥតឈប់ឈរ។​ហើយអ៊ីស្រាអែលត្រៀមជាស្រេច ជម្រុញថែមទៀតទំនាក់
ទំនងនេះ និងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាក់ស្តែងដើម្បីការពារ
ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ