អ៊ីស្រាអ៊ែលនិងអាមេរិកនឹងពិភាគ្សាអំពីសន្តិភាពនៅមជ្ឈឹមបូព៌ា

អ៊ីស្រាអ៊ែលនិងអាមេរិកនឹងពិភាគ្សាអំពីសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1
នាយក រដ្ឋមន្រ្តីប្រទេសនេះលោក Benjamin Netanyahu (ខាងស្ដាំ)និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry​ (រូបថត៖Times of Israel)

(VOVworld) - សារព័ត៌មានអ៊ីស្រាអ៊ែលនាថ្ងៃទី១៩ មិថុនា បានឲ្យដឹងថា នាយករដ្ឋ
មន្រ្តីប្រទេសនេះលោក Benjamin Netanyahu និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក
John Kerry នឹងជួបពិភាគ្សានៅទ្វីបអឺរ៉ុបនាសប្ដាហ៍ខាងមុខអំពីដំណើរការចរចារសន្តិ
ភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន។អ៊ីស្រាអ៊ែលបានស្នើរឲ្យមាន ជំនួបនេះជាមួយ
អាមេរិកក្រោយពីទទួលបរាជ័យក្នុងការរាំងស្កាត់សន្និសីទអន្តរជាតិអំពីសន្តិភាព
មជ្ឈឹមបូព៌ាដែលបានបំផុសឡើងដោយបារាំងនារដូវក្ដៅនេះ។ជំនួបរវាងអ៊ីស្រាអ៊ែល
និងអាមេរិកលើកនេះគ្រោងនឹងផ្ដោតការពិភាគ្សាទៅលើ វិធានការសំដៅចាប់ផ្ដើម
ឡើងវិញនូវដំណើរការចរចារជាមួយប៉ាឡេស្ទីន ដោយ ឈរលើមូលដ្ឋានដែលអតីត
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair និង ប្រទេសអារ៉ាប់នានា ជាពិសេសគឺ
អារ៉ាប់ប៊ីសាអូឌីតនិងអេហ្ស៊ីប កំពុងខំប្រឹងប្រែង ជំរុញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ