អ៊ីស្រាអែលនិងអេហ្ស៊ីបខិតខំប្រឹងប្រែងរួមសហការស្ដារដំណើរការសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ
(VOVWORLD) - សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុម Quad និងសមភាគីមកពី អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ប្រភព៖ បណ្តាញសារព័ត៌មាន |
នាថ្ងៃទី ៦ មករា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែលលោក Gabi Ashkenazi ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចប្រជុំ នាពេលខាងមុខ របស់ក្រុម Quad រួមមានអេហ្ស៊ីប អាល្លឺម៉ង់ បារាំង និងហ្ស៊កដានី ស្តីពីការចាប់ផ្តើមដំណើរការចរចាសន្តិភាពមជ្ឈឹមបូព៌ា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុម Quad និងសមភាគីមកពី អ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅថ្ងៃដដែល លោក Shoukry ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីន Riyad Al-Maliki ផងដែរ៕