អ៊ីស្រាអែលបើកច្រកទ្វារនៅតំបន់ហ្គាហ្សាឡើងវិញ


អ៊ីស្រាអែលបើកច្រកទ្វារនៅតំបន់ហ្គាហ្សាឡើងវិញ - ảnh 1
អ៊ីស្រាអែលបើកច្រកទ្វារនៅតំបន់ហ្គាហ្សាឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ មិថុនា អ៊ីស្រាអែលបានបើកច្រកទ្វាព្រំដែនរវាង
ប្រទេសនេះជាមួយតំបន់ហ្គាហ្សាឡើងវិញ។ កំលាំងការពារអ៊ីរស្រាអែល
(IDF) បានឲ្យដឹងថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Moshe
Yaalon បានស្នើរឲ្យបើកច្រកទ្វារព្រំដែនពោលខាងលើឡើងវិញដើម្បីបង្ក
លក្ខណៈសំរាប់ ការដឹកជញ្ជូនទំនិញនិងការធ្វើដំណើរទៅមករបស់ប្រជា
ពលរដ្ឋ។ នាថ្ងៃទី ៧ មិថុនា បណ្ដាច្រកទ្វារព្រំដែន Kerem Shalom និង Erez
រូវបិទទ្វារបន្ទាប់ពី ការវាយប្រហារដោយកាំជ្រួចតម្រង់ទៅលើទីក្រុង Ashkelon
ប៉ែកខាងត្បូង​រដ្ឋធានី  Tel Aviv បានកើតមានឡើង។ ក្នុងរយៈពេលសប្តាហ៍
កន្លងទៅ ការវាយ ប្រហារដោយកាំជ្រួចជាច្រើនលើកបានកើតមានឡើង
តម្រង់ទៅលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលគិតតាំងពីកិច្ចព្រមព្រៀងឈប់
បាញ់ត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០១៤ មក។ ថ្លែងមតិនៅវិទ្យុសម្លេងកង
ទ័ព ឧត្តមសេនីយ៍ត្រី Sami Turgeman ប្រមុខយុទ្ធភូមិភាគខាងត្បូងអ៊ីស្រាអែល
បានប្រកាសថា៖ ប្រទេសនេះមិនឆ្ពោះទៅរកសង្គ្រាមផ្សេងមួយទៀតនៅ
តំបន់ហ្គាស្សារទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ