អ៊ីស្រាអែលបង្កើតតំបន់យោធានសម្ងាត់តាមបណ្តោយខ្សែព្រំដែនជាមួយស៊ីរី
|
អ៊ីស្រាអែលបង្កើតតំបន់យោធានសម្ងាត់តាមបណ្តោយខ្សែព្រំដែនជាមួយស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មិថុនា បណ្ដាកំលាំងការពារអ៊ីស្រាអែល (IDF)
បានប្រកាសថា៖ គេទើបនឹងបង្កើតតំបន់យោធាសម្ងាត់តាមបណ្តោយខ្សែ
ព្រំដែន ជាមួយស៊ីរីនៅតំបន់ខ្ពង់រាប Golan។ តាម IDF បណ្ដាតំលាំងសន្តិសុខ អ៊ីស្រាអែលកំពុងតាមដានយ៉ាងម៉ត់ចត់ស្ថានភាពប៉ះទង្គិចនៅស៊ីរីរួមជាមួយ បំរ៉ែបំរួលនៅតំបន់ខ្សែព្រំដែនតំបន់ខ្ពង់រាប Golan ដើម្បីធានាសុវត្ថភាពនៅ
តំបន់ នេះ។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការធ្វើ
បាតុកម្មរបស់ ជនជាតិភាគតិច Druze នៅភាគខាងកើតអ៊ីស្រាអែលបាន
អំពាវនាវឲ្យរដ្ឋ អំណាច Tel Aviv ជួយឧបត្ថម្ភសហគមន៍ជនរួមជាតិនេះនៅ
ស៊ីរីដែលកំពុងពួក ឧទ្ទាមឥស្លាមធ្វើបាប។ ថ្លែងមតិនៅគណៈកម្មាធិការការ
ពារជាតិនិងបណ្ដាបញ្ហា ការទូតនៅរដ្ឋសភាអ៊ីស្រាអែល (Knesset) នាថ្ងៃដ៏
ដែល អគ្គសេនាធិការកងទ័ព អ៊ីស្រាអែល លោក Gadi Eizenkot បានឲ្យដឹង
ថា៖ IDF នឹងធ្វើសកម្មភាពក្នុងករណីចាំបាច់សំដៅរាំងស្កាត់ការប្រល័យពូធ
សាសន៍ចំពោះជនភៀសខ្លួនស៊ីរី ក្នុងនោះ មានជនជាតិ Druze ផង៕