អ៊ីស្រាអែលបាញ់ព្រមានមូលដ្ឋានសឹកស៊ីរី

(VOVWORLD) - នាថ្ងៃទី១៩ វិច្ឆិកា រថក្រោះកងទ័ពអ៊ីស្រាអែលបន្តបាញ់ព្រមានក្នុងថ្ងៃទី២ជា បន្តបន្ទាប់តម្រង់ទៅលើមូលដ្ឋានសឹកមួយរបស់ស៊ីរីនៅតំបន់ខ្ពង់រាប Golan ដែល គ្រប់គ្រងដោយស៊ីរី។
អ៊ីស្រាអែលបាញ់ព្រមានមូលដ្ឋានសឹកស៊ីរី - ảnh 1 ទាហានអ៊ីស្រាអែលធ្វើសមយុទ្ធនៅតំបន់ខ្ពង់រាប Golan នាថ្ងៃទី១៣ កញ្ញា (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានចោទប្រកាន់កងទ័ពរដ្ឋា ភិបាលស៊ីរីពីអំពើរំលោភទៅលើបទឈប់បាញ់ឆ្នាំ១៩៧៤ នៅពេលអនុវត្តសកម្ម ភាពសាងសង់សំដៅពង្រឹងមូលដ្ឋានសឹកមួយក្នុងតំបន់គ្មានយោធានៅព្រំដែន អ៊ីស្រាអែល-ស៊ីរី ចាប់បង្ខំឲ្យកងកម្លាំងស្វ័យការពារអ៊ីស្រាអែលត្រូវបាញ់ព្រមាន។         ទំនាក់ទំនងអ៊ីស្រាអែល-ស៊ីរីជានិច្ចកាលស្ថិតក្នុងភាពតានតឹង ជាពិសេស នៅតំបន់ជំលោះខ្ពង់រាប Golan។ អ៊ីស្រាអែលបានទន្ទ្រានកាន់កាប់ផ្ទៃដី១.២០០ គីឡូម៉ែត្រក្រឡានៅខ្ពង់រាប Golan របស់ស៊ីរីក្នុងសង្គ្រាមរយៈពេល៦ថ្ងៃឆ្នាំ១៩៦៧ ហើយក្រោយនោះរួមបញ្ចូលតំបន់នេះទៅក្នុងដែនដីរបស់ខ្លួន ប៉ុន្តែមិនបាន សហគមន៍អន្តរជាតិទទួលស្គាល់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ