អ៊ីស្រាអែលបិទទ្វារ​តំបន់​ West Bank និង​ហ្គាហ្សា​ ក្នុង​ពិធិ​បុណ្យ​សំខាន់ៗ​របស់ជនជាតិជ្វីហ្វ

(VOVWORLD) - កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល (IDF) នៅថ្ងៃទី ២០ ខែកញ្ញាបានប្រកាសនឹងបិទផ្លូវសំខាន់ៗដែលតភ្ជាប់តំបន់ West Bank និងតំបន់ហ្គាហ្សា ក្នុងឱកាសពិធីបុណ្យសំខាន់ៗរបស់ជនជាតិជ្វីហ្វ។ 
អ៊ីស្រាអែលបិទទ្វារ​តំបន់​ West Bank និង​ហ្គាហ្សា​ ក្នុង​ពិធិ​បុណ្យ​សំខាន់ៗ​របស់ជនជាតិជ្វីហ្វ - ảnh 1រថយន្តដឹកទំនិញឆ្លងកាត់ច្រកព្រំដែន Kerem Shalom រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១។ រូបថត៖ AFP/TTXVN

តាមនោះ មានតែករណីមនុស្សធម៌ឬករណីបន្ទាន់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរក្នុងអំឡុងពេលនេះ ហើយនឹងបើកផ្លូវឡើងវិញ  បន្ទាប់ពីបានវាយតម្លៃស្ថានភាពជាក់លាក់ក្រោយពិធីបុណ្យនីមួយៗ។ នៅមុនថ្ងៃបុណ្យធំៗដូចជា បុណ្យចូលឆ្នាំថ្មី (Rosh Hashanah), ពិធីដង្វាយធួន (Yom Kippur) និងពិធីបុណ្យSukkot កងកម្លាំងសន្តិសុខអ៊ីស្រាអែលតែងតែបិទច្រកព្រំដែនជាមួយទឹកដីប៉ាឡេស្ទីន ដើម្បីការពារការវាយប្រហារដែលអាចកើតមានឡើងទៅលើជនជ្វីហ្វ។ ការបិទច្រកព្រំដែនលើកនេះ ប្រព្រឹត្តិទៅក្នុងបរិបទនៃស្ថានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើជនជាតិអ៊ីស្រាអែល ចាប់តាំងពីខែមីនាឆ្នាំនេះ។ មុននោះ នាថ្ងៃទី ៥ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលចំនួន ៦ នាក់ និងជនស៊ីវិលម្នាក់ បានរងរបួស នៅពេលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើរថយន្តក្រុងមួយនៅតំបន់ West Bank៕

ប្រតិកម្មទៅវិញ

ផ្សេងៗ