អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើទឹកដីលីបង់

(VOVWORLD) - ការវាយប្រហារខាងលើគឺជាការឆ្លើយតបទៅនឹងការវាយប្រហារនាថ្ងៃតី ១៤ កុម្ភៈ របស់ Hezbollah ដោយប្រើប្រាស់មីស៊ីលសំដៅទៅលើទីក្រុង Safed ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល-លីបង់ ដោយសម្លាប់មនុស្សម្នាក់ និងមនុស្សចំនួន ៧ នាក់ទៀតរងរបួស។
អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើទឹកដីលីបង់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Shihin ប្រទេសលីបង់នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃទី ១៥ កុម្ភៈថា យន្តហោះចម្បាំងរបស់ប្រទេសនេះបានវាយប្រហារលើគោលដៅរាប់សិបរបស់ Hezbollah នៅក្នុងតំបន់ Wadi Saluki ភាគខាងត្បូងប្រទេសលីបង់។ មុននោះ ការវាយប្រហារតាមអាកាសរបស់ពួកគេសំដៅទៅលើទីក្រុង Nabatieh (ប្រទេសលីបង់) នាយប់ថ្ងៃទី ១៤ កុម្ភៈបានបណ្ដាលឲ្យមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងកម្លាំង Radwan របស់ Hezbollah និងមេបញ្ជាការរងម្នាក់ទៀតត្រូវស្លាប់។

យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារខាងលើគឺជាការឆ្លើយតបទៅនឹងការវាយប្រហារនាថ្ងៃតី ១៤ កុម្ភៈ របស់ Hezbollah ដោយប្រើប្រាស់មីស៊ីលសំដៅទៅលើទីក្រុង Safed ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល-លីបង់ ដោយសម្លាប់មនុស្សម្នាក់ និងមនុស្សចំនួន ៧ នាក់ទៀតរងរបួស។

ចំពោះភាគី Hezbollah បានឲ្យដឹងថាការវាយប្រហារចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ កុម្ភៈរបស់អ៊ីស្រាអែលបានបណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ស្លាប់ក្នុងនោះមានកុមារចំនួន ៥ នាក់ និងយុទ្ធជនមួយចំនួនទៀត។ Hezbollah បានចាត់ទុកនេះជាការវាយប្រហារដ៏សាហាវបំផុតលើជនស៊ីវិលលីបង់ បន្ទាប់ពីជម្លោះជាង ៤ ខែនៅព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានប្រកាសថា នឹងចាត់វិធានការឆ្លើយតបវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ