អ៊ីស្រាអែលបន្តពង្រីកទីលំនៅដ្ឋាននៅតំបន់ West Bank
(VOVWORLD) - សហគមន៍អន្តរជាតិចាត់ទុកការសាងសង់លំនៅដ្ឋានមិនស្របច្បាប់គឺជា ឧបសគ្គដល់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា។
បាតុកម្មរបស់ប៉ាឡេស្ទីនប្រឆាំងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។ រូបថត៖ រ៉យទ័រ |
អង្គការឃ្លាំមើលការតាំងទីលំនៅ Peace Now កាលពីថ្ងៃទី ៤ ខែកក្កដា បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តលើផែនការសាងសង់លំនៅដ្ឋានជិត ៥៣០០ ខ្នងនៅតាមទីលំនៅដ្ឋាននៅទូទាំងតំបន់ West Bank ។ មុននោះ កាលពីថ្ងៃទី ៣ កក្កដា អង្គការនេះក៏បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល នាពេលថ្មីៗនេះបានអនុម័តលើការកាន់កាប់ដីទំហំ ១២.៧ គីឡូម៉ែត្រការ៉េនៅតំបន់ជ្រលង់ភ្នំ Jordan នៅតំបន់ West Bank ដែលជាការកាន់កាប់ដីដ៏ធំបំផុតចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព Oslo ត្រូវបានចុះហត្ថលេខានាឆ្នាំ ១៩៩៣ រវាងថ្នាក់ដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន។
សហគមន៍អន្តរជាតិចាត់ទុកការសាងសង់លំនៅដ្ឋានមិនស្របច្បាប់គឺជា ឧបសគ្គដល់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា។ ខណៈពេលដែលប្រជាជនប៉ាឡេស្ទីនមានគោលបំណងថា តំបន់ West Bank Jerusalem ខាងកើត និងតំបន់ហ្គាហ្សា ដែលជាតំបន់កាន់កាប់ដោយអ៊ីស្រាអែលក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ក្លាយទៅជាប្រទេសឯករាជ្យផងដែរ៕