អ៊ីស្រាអែល​បន្ត​អំពាវនាវ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង Rafah ជម្លៀស​ចេញ

(VOVWORLD) - អ៊ីស្រាអែលកាលពីថ្ងៃទី ១១ ខែឧសភា បានបន្តអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ជាច្រើននៃទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាឱ្យជម្លៀសទៅកាន់ទីកន្លែងដែលគេហៅថា "តំបន់មនុស្សធម៌បើកទូលាយ" នៅក្នុងទីក្រុង Al-Mawasi ។

ទន្ទឹមនឹងនោះ នៅនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី ១១ ឧសភា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលក៏បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Jabalia ភាគខាងជើងតំបន់ហ្គាហ្សា និងតំបន់ជុំវិញចំនួន ១១ ផ្លាស់ទីទៅកាន់ទីជម្រកនៅភាគខាងលិចជាបន្ទាន់។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាជនហ្គាហ្សាប្រហែល ៣០ ម៉ឺននាក់បានធ្វើដំណើរឆ្ពោះទៅ Al-Mawasi។ នេះជាសញ្ញាថ្មីបំផុតដែលបង្ហាញថា កងទ័ពអ៊ីស្រាអែលកំពុងជំរុញខ្លាំងយុទ្ធនាការវាយប្រហារលើគោកសំដៅទៅលើក្រុង Rafah។

អ៊ីស្រាអែល​បន្ត​អំពាវនាវ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង Rafah ជម្លៀស​ចេញ - ảnh 1គំនរបាក់បែកដោយសារជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ សំដៅបន្តប្រឆាំងជំទាស់នឹងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើទីក្រុង Rafah នាថ្ងៃទី ១១ ខែឧសភា រដ្ឋាភិបាលអេហ្ស៊ីបបានប្រកាសថា នឹងមិនសហការជាមួយកងកម្លាំងដែលកំពុងកាន់កាប់ក្នុងការងារផ្ទេរជំនួយមនុស្សធម៌ពីអេហ្ស៊ីបចូលទៅកាន់បន់ហ្គាហ្សានោះទេ។ ទន្ទឹមនឹងនោះ អេហ្ស៊ីបក៏បានចោទប្រកាន់អ៊ីស្រាអែលឲ្យទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍មនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ហ្គាហ្សាផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ