អ៊ីស្រាអែលប្រកាសនឹងបន្តបើកទូលាយលំនៅដ្ឋាននៅត្រើយខាងលិច
|
តំបន់ត្រើយខាងលិច (រូបថតៈ Internet) |
(VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នាថ្ងៃទី ២កក្កដា
បានប្រកាសថានឹងបន្តរាល់សកម្មភាពបើកទូលាយលំនៅដ្ឋាននៅត្រើយខាងលិច
។ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការការពារជាតិនិងបណ្តាបញ្ហាកិច្ចការបរទេស
របស់អ៊ីស្រាអែល លោក Netanyahu បានសន្យាថា បន្តវិវាទបណ្តាតំបន់ ជិតទី
ក្រុងហ្សេរុយសាឡឹម និងឈានចូលជ្រៅទៅក្នុងតំបន់ត្រើយខាងលិចនិងជ្រលង
Jordan។ ចំពោះប៉ាឡេស្ទីន លក្ខ័ណ១ក្នុងចំណោមលក្ខ័ណ ដើម្បីប្រទេសនេះ
ត្រឡប់មកចរចារវិញ នោះគឺអ៊ីស្រាអែលត្រូវបញ្ឈប់រាល់សកម្មភាពបើកទូលាយ តំបន់តាំងទីលំនៅលើតំបន់ដីខ្លួនដែលទន្រ្ទានកាន់កាប់របស់ប៉ាឡេស្ទីន។ ប៉ុន្តែ អ៊ីស្រាអែលចាត់ទុកថា បណ្តាការចរចារគួរតែចាប់ផ្តើមឡើងវិញ ដោយមិន ភ្ជាប់ជាមួយលក្ខ័ណណាមួយឡើយ។ សហគមអន្តរជាតិ ក្នុងនោះមានអាមេរិក
ផង ក៏ប្រឆំាងជំទាស់ចំពោះការដែលអ៊ីស្រាអែលបើលទូលាយលំនៅដ្ឋាននៅ ត្រើយខាងលិចផងដែរ៕