អ៊ីស្រាអែលប្រកាសស្ថានការណ៍គ្រោះអាសន្នក្រោយពីពេលមេដឹកនាំកំពូល Hezbollah ត្រូវកំទិច

អ៊ីស្រាអែលប្រកាសស្ថានការណ៍គ្រោះអាសន្នក្រោយពីពេលមេដឹកនាំកំពូល Hezbollah ត្រូវកំទិច - ảnh 1
ប្រជាពលរដ្ឋនិងសមាជិកនៃអង្គការ Hezbollah នៅកន្លែងកើតហេតុនៃការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅលីបង់។​ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២០ ធ្នូ អ៊ីស្រាអែលបានប្រកាសស្ថានការណ៍គ្រោះអាសន្នខ្ពស់
នៅតាមខ្សែព្រំដែន បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំយោធាជាន់ខ្ពស់នៃចលនា
អ៊ីស្លាម Hezbollah ឈ្មោះ Samir Kuntar ត្រូវសម្លាប់ក្នុងការវាយប្រហារតាមជើង
អាកាសនៅរដ្ឋធានី Damascus របស់ស៊ីរី។អ៊ីស្រាអែលបានបញ្ជាឲ្យទាហាននៃ
ប្រទេសនេះមិនឲ្យចាកចេញពីកន្លែងប្រយុទ្ធឡើយដើម្បីបង្ការបំរ៉ែបំរួលអាក្រក់កើត
មានឡើង។កងកម្លាំងនានានៃអ.ស.បប្រចាំនៅប្រទេសលីបង់ក៏បង្កើនការយាម
ល្បាតនិងឃ្លាំមើលតាមខ្សែកំណត់ខៀវ ដែលជាខ្សែព្រំដែនរវាងអ៊ីស្រាអែល និង
លីបង់ត្រូវបានអ.ស.បកំណត់កាលពីឆ្នាំ២០០០។មុននោះ Hezbollah ចលនារ
ប្រដាប់អាវុធនៃជនអ៊ីស្លាមនិកាយ Shi’ite នៅលីបង់ បានឲ្យដឹងថា នាយប់ថ្ងៃទី
១៩ ធ្នូ មេដឹកនាំ Samir Kuntar នៃអង្គការនេះបានស្លាប់បាត់បង់ជីវិតនៅពេលយន្ត
ហោះ ចម្បាំងរបស់អ៊ីស្រាអែលដំណើរការវាយប្រហារតាមជើងអាកាសតម្រង់
ទៅលើលំ នៅដ្ឋានរបស់ជននេះនៅរដ្ឋធានី Damascus របស់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ